Ronaldo ឈ្នះ​ពាន​កីឡាករ​លេង​ល្អ​បំផុត​ប្រចាំ​ទ្វីបអឺរ៉ុប​ក្នុង​ឆ្នាំ​២០១៧
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2017 ក+ ក-

​បាល់ទាត់ ៖ ទីបំផុត​កីឡាករ​បាល់ទាត់​អាជីព Cristiano Ronaldo បាន​ជាប់​ជា​កីឡាករ​លេង​ល្អ​បំផុត​ប្រចាំ​ទ្វីបអឺរ៉ុប ប្រចាំ​រដូវ​កាល​ឆ្នាំ​២០១៦-២០១៧ ដោយ​ទទួលបាន​សំឡេង​បោះឆ្នោត​គាំទ្រ​លើ​គូប្រជែង Lionel Messi របស់​ក្លឹប FC Barcelona និង​អ្នកចាំទី Gianluigi Buffon នៃ​ក្លឹប Juventus កាលពី​យប់មិញ​នៃ​កម្មវិធី​ចាប់​ពូ​ល URFA Champions League​។​
​យោងតាម​សារព័ត៌មាន Dailymail បានអោយដឹងថា កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣២​ឆ្នាំ Ronaldo ទទួលបាន​ការគាំទ្រ​៤៨២​សំឡេង Messi បាន​១៤១​សំឡេង ខណៈដែល Buffon ទទួលបាន​១០៩​សំឡេង​។​
​គួរ​បញ្ជាក់ថា នេះ​គម្រប់​លើក​ទី​៣​ហើយ​សម្រាប់ Ronaldo ដែល​ឈ្នះ​ពាន UEFA Best Player in Europe ច្រើនជាងគេ បន្ទាប់ពី​លេង​បាន​យ៉ាង​ល្អ​កាលពី​រដូវ​កាល​មុន ដោយ​ស៊ុត​បញ្ចូល​ទី​បាន​៤២​គ្រាប់ ពី​ការចូល​លេង ៤៦​ប្រកួត ជួយ​ក្លឹប Real Madrid របស់​អេ​ស្ប៉ា​ញ​ឈ្នះ​ជើងឯក La Liga និង​ការពារ​ពាន UEFA Champions League បានសម្រេច​ផងដែរ​៕