ព្រឹក​នេះ​តុលាការ​កំពូល​បើកសវនាកា​រ​រឿងក្ដី អ្នកស្រី ទេព វ​ន្នី និង​ស្ត្រីបឹងកក់​៣​នាក់​ទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​តុលាការ​កំពូល​បាន​ថ្លែងថា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា​នេះ​តុលាការ​កំពូល​នឹង​បើកសវនាការ​សំណុំរឿង​អ្នកស្រី ទេព វ​ន្នី និង​ស្ត្រី​បឹងកក់​៣​ទៀត ពាក់ព័ន្ធ​បទល្មើស «​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស​» ខណៈដែល​សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោក​អគ្គព្រះរាជអាជ្ញារ​ង អ៊ុក គឹម​សិទ្ធិ ជា​តំណាង​មហាអយ្យការ​។​
​គួរ​បញ្ជាក់ថា ស្ត្រី​ទាំង ៤​នាក់​មានឈ្មោះ ទេព វ​ន្នី កំពុង​ជាប់ពន្ធនាគារ​។ ឈ្មោះ ហេង មុំ អាយុ ៤១​ឆ្នាំ ឈ្មោះ បូ ឆវី អាយុ ៣៧​ឆ្នាំ និង ឈ្មោះ គង់ ចន្ថា អាយុ ៤៣​ឆ្នាំ បច្ចុប្បន្ន​នៅក្រៅ​ឃុំ ធ្លាប់​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេច​ដូចគ្នា​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់​៦​ខែ ពីបទ «​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស​» ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សាលា​រាជធានី​ភ្នំពេញ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១១ តាម​មាត្រា​៥០២ និង​មាត្រា​៥០៤ នៃ​ក្រមព្រហ្មទណ្ឌ​៕