​ស្ត្រី​កូរ៉េ​ម្នាក់​ស្លាប់ ពេល​បើករថយន្ត​ធ្លាក់ នៅ​កំពង់ចម្លង ស្វាយជ្រំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 August, 2017 ក+ ក-

ភ្នំពេញ​ ៖ ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់​បើករថយន្ត ធ្លាក់​កំពង់ដ​ស្វាយជ្រំ ហើយ​ត្រូវ​ទឹកទន្លេ​ហូរ​នាំ​លេច​និង​បណ្ដាលអោយ​ស្ត្រី​ចំណាស់​ជនជាតិ​ស្លាប់​ភ្លាម​តែម្ដង​។​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​កាល​វេលា​ម៉ោង​៨​និង​២៥​នាទី​ព្រឹក ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំនុច កំពង់ដ ស្វាយជ្រំ ស្ថិតក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
ប្រភព​បានអោយដឹងថា​ជនរងគ្រោះ មានឈ្មោះ គីម មៀង​ស៊ុ​ក ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ជនជាតិ​កូរ៉េ មុខរបរ​ប្រធាន​មណ្ឌល​សាសនា​គ្រឹះ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​
តាម​ប្រភពព័ត៌មាន​បានអោយដឹង​ថា នៅ​មុនពេល​កើតហេតុ​ស្ត្រី​ជនជាតិ​បរទេស​បាន​បើករថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ទឹកប៊ិច​ចាស់ ពាក់​ស្លាក​លេខ​ភ្នំពេញ​២Q. ១១៦៥ ចេញពីផ្ទះ​នៅ​ម្ដុំ ផ្ទះ​ឯកឧត្តម សៅ សុខា ក្នុង​មូលដ្ឋាន​សង្កាត់​បឹងកក់​២ គោលបំណង​ទៅ​ផ្សព្វផ្សាយ​សាសនា​គ្រឹះ នៅ​ស្វាយជ្រំ ខណៈ​មក​ចំណុច​ឆ្លង​ដ​ក៏មាន​ហេតុ​ការ​នេះ​កើតឡើង​តែម្ដងទៅ​។​
ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន​ភ្លាមៗ​បាន​ស្ទូច​រថយន្ត​ឡើងវិញ​និង​រកឃើញ​សាកសព យកមក​ដំកល់ទុក​នៅ​សាល​មន្ទីរពេទ្យ​កាល់​ម៉ែត ដើម្បី​ត្រៀម​បញ្ជូនទៅ​ប្រទេស​ដើម​វិញ​៕