ក្រសួង​ឧស្សាហកម្ម​ចេញមុខ​សុំទោស និង​ធានា​សង​ប្រាក់​ទៅ​ពលរដ្ឋ​វិញ​ករណី​តម្លៃ ទឹក​ខុស​ប្រក្រតី​និង​បន្ទាប់ពី​ប្រតិកម្ម​របស់​សម្តេច ហ៊ុន សែន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ ចំពោះ​តម្លៃ​ទឹក​ដែល​ឡើងថ្លៃ​ខុស​ប្រក្រតី ហើ​យបាន​បញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​សងលុយ​ជូន​ពលរដ្ឋ​វិញ​នូវ​តម្លៃលើស​ដែល​ពលរដ្ឋ​បាន​បង់​កន្លងមក ។ ប៉ុន្តែ​ភ្លាមៗ​នោះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន ប្រកាស ទទួលស្គាល់​ពី​កំហុស​បច្ចេកទេស របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដែល​គណនា និង​ចេញ​វិក្កយបត្រ ពុំ​ត្រឹមត្រូវ បណ្ដាល​ឲ្យ​មានការ​កើន​តម្លៃ​ទឹក​ប្រើប្រាស់​របស់​ពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្ត កណ្ដាល​។​
​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​នៅ​ថ្ងៃទី​២៨​សីហា​នេះ បាន​ឲ្យ​ដឹងថា អនុវត្ត​នយោបាយ​បញ្ចុះ​ថ្លៃ​លក់​ទឹក របស់​សម្ដេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រី ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានចេញ​សេចក្ដីសម្រេច​ស្ដីពី ការកែសម្រួល​ថ្លៃ​លក់​ទឹកស្អាត ដែល​ផលិត និង​ផ្គត់ផ្គង់​ដោយ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ លេខ​១៤៩ MIH/2007 ចុះ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៧ ដោយបាន​បន្ថែ​មក ម្រិ​ត​ប្រើប្រាស់ ពី​០ ទៅ​៣​ម៉ែត្រគូប ថ្លៃ​ត្រឹមតែ​៤០០​រៀល ក្នុង​១​ម៉ែត្រគូប​តែប៉ុណ្ណោះ ដែល​ពីមុន​មានតម្លៃ​៥៥០ រៀល ក្នុង​១​ម៉ែត្រគូប ៕