រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​៖ មី​ស៊ី​ល​កូរ៉េខាងជើង​អាច​បាញ់​ដល់​កោះ​ហ្គាំ​របស់​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 August, 2017 ក+ ក-

​តូ​ក្យូ ៖ លោក Itsunori Onodera រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​បាន​អះអាងថា មី​ស៊ី​ល​ផ្លោង​ដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​រំលង​ពីលើ​ប្រទេស​ជប៉ុន​កាលពី​ព្រឹក​ម្សិលមិញ​អាចរ​ត់ដល់​កោះ​ហ្គាំ ដែលជា​ទឹកដី​របស់​សហរដ្ឋអាមេរិក​បាន​យ៉ាង​ងាយ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​រុស្ស៊ី Sputnik​។​
​លោក Onodera បន្តថា ប្រភេទ​របស់​មី​ស៊ី​ល​ដែល​ត្រូវបាន​បាញ់​ដោយ​ទីក្រុង​ព្យុងយ៉ាង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នោះ​មាន​សក្តានុពល​ដែល​អាច​ហោះ​បាន​ឆ្ងាយ​រហូតដល់​កោះ​ហ្គាំ​របស់​សហរដ្ឋអាមេរិក ដែល​ស្ថិតនៅ​ភាគ​ខាងលិច​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដោយសារ​ចម្ងាយរ​ត់របស់​មី​ស៊ី​ល​នេះ អាច​ដល់​៥,០០០​គីឡូម៉ែត្រ ដូច្នេះហើយ​វា​ជាក់ច្បាស់​ណាស់​ថា វា​គឺជា​ប្រភេទ មី​ស៊ី​ល​ដែល​អាច​រត់ដ​ល់កោះ​ហ្គាំ​។ លោក​បញ្ជាក់ថា មី​ស៊ី​ល​កូរ៉េខាងជើង​ដែល​ទើប​សាកល្បង​មួយគ្រា​ប់​នេះ ទំនងជា​ប្រភេទ Hawsong-12 ដែលមាន​រយៈ​ចម្ងាយ​ចន្លោះ​ពី​៣,៧០០​គីឡូម៉ែត្រ​ដល់​៦,០០០​គីឡូម៉ែត្រ ខណៈ​កោះ​ហ្គាំ​របស់​សហរដ្ឋអាមេរិក ស្ថិតនៅ​ចម្ងាយ​តែ​៣,៤៣០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ប្រទេស​កូរ៉េខាងជើង​
​គួររម្លឹកថា កាល​ព្រឹក​ថ្ងៃ​អង្គារ​នេះ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​០១​គ្រាប់ ដែល​បាន​ហោះ​រំលង​ប្រទេស​ជប៉ុន មុន​ធ្លាក់​ចូលទៅក្នុង​មហាសាគរ ប៉ាស៊ីហ្វិក​នៅ​ចម្ងាយ​១,១៨០​គីឡូម៉ែត្រ ភាគ​ខាងកើត​កោះ​ហុក​កៃ​ដូ ហើយ​ធ្វើដំណើរ​បាន​ជាង​២,៧០០​គីឡូម៉ែត្រ​៕