គ្រោះថ្នាក់​ចរាចរណ៍​ពេញ​១​ខែសីហា ស្លាប់​មនុស្ស​១៣៨​នាក់ និង​៤០៩​នាក់​រងរបួស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កម្ពុជា​រយៈ​ពេល​ពេញ​មួយខែ​សីហា ឆ្នាំ​២០១៧ បាន​កើនឡើង​២៨៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៣៨​នាក់ និង​៤០៩​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​។ នេះ​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
​របាយការណ៍​បន្តថា ក្នុងចំណោម​អ្នកស្លាប់​ទាំង​១៣៨​នាក់ ក្នុងនោះ​អ្នកស្លាប់​ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ពេល​បើកបរ​ម៉ូតូ​មាន​ចំនួន ១០៤​នាក់ បើកបរ​រថយន្ត​តូច​១១​នាក់ បើកប​រថយន្ត​ធំ​៣​នាក់ បើកបរ​យាន​ផ្សេងៗ​៧​នាក់ និង​អ្នក​ថ្មើរជើង​១៣​នាក់​។ សម្រាប់​មូលហេតុ​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​មាន​៖ លើស​ល្បឿន​១០២​លើក ស្រវឹង​២២​លើក បើក​ប្រជែង​២៧​លើក មិន​គោរព​សិទ្ធិ​៤៨​លើក មិន​ប្រកាន់​ស្តាំ​៤៥​លើក បត់​គ្រោះថ្នាក់​៣០​លើក ងងុយដេក​៣​លើក កត្តា​យានយន្ត​៨​លើក​។​
​របាយការណ៍​ខាងលើ​បញ្ជាក់ថា ខេត្ត​ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ គឺ​ខេត្តកណ្តាល កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ស្ពឺ ភ្នំពេញ ព្រះសីហនុ កំពង់ចាម ពោធិ៍សាត់ និង​ស្វាយរៀង​៕