សមត្ថកិច្ច​អះអាងថា ការផ្ទុះ​រថយន្ត​ដឹក​រំសេវ​មិនមែនជា​អំពើ​ភេរវកម្ម​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2017 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​ជំនាញ​ស៊ីម៉ាក​ដែលមាន​ការដឹកនាំ​កម្លាំង​ស៊ើបអង្កេត​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ រួម​និង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត លោក តេង សា​ម៉ៃ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​៣​ទៅ​៤​ម៉ោង ទៅលើ​ករណី​ផ្ទុះ រថយន្ត​១​គ្រឿង​ម៉ាក​IZUZU គ្មាន​មូលហេតុ​នៅ​ខេត្តបន្ទាយមានជ័យ ដែល​បណ្តាលឱ្យ​មនុស្ស ៣​នាក់​ស្លាប់ និង​២​នាក់​រងរបួស​ធ្ងន់ និង​ផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង​រង​ការខូចខាត ត្រូវបាន​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធ ឡោះ ស្នងការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ បាន​អះអាង​បញ្ជាក់​ឱ្យដឹងថា ករណី​ផ្ទុះ​រថយន្ត​នោះ​មិន​ជាប់​ពាក់ព័ន្ធ​និង​អំពើ​ភេ​វរ​កម្ម​នោះឡើយ ហើយក៏​មិនជា​ប់ ពាក់ព័ន្ធ​និង​ការប្រើប្រាស់​បណ្តាលមកពី​ការដឹក​ផ្ទុក​រំសេវ​បំផ្ទុះ​TNT​នោះដែរ​។​
​ការផ្ទុះ នោះ អាច​បណ្តាលមកពី​មូលហេតុ​មាន​៖ ២​ប្រភេទ​ទី​១/-​សង្ស័យ​បង្ក​មកពី​រថយន្ត​ដឹក​ផ្ទុក រំសេវ​ផាវ គ្រាប់បែក និង​ផាវ​កាំជ្រួច រៀបចំ​ទុកដាក់​ខុស​បច្ចេកទេស ដោយ​គ្មាន​ការ​វិច​ខ្ចប់​ត្រឹមត្រូវ បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ភ្លើង​ទៅ​និង​ផាវ​គ្រាប់បែក​,​ទី​២/-​សង្ស័យ​អាច​ផ្ទុះ​ឆ្លង​ចរន្ត ភ្លើង​ម៉ាស៊ីន រថយន្ត​ទៅនឹង​ផាវ​រំសេវ​គ្រាប់បែក ដឹក​ផ្ទុក​លើស​ទម្ងន់​កំណត់​សំពីងសំពោង ដែលមាន​ចង ដឹក ផ្ទុក​ម៉ូតូ​៤​គ្រឿង​ពីលើ​រថយន្ត​នោះ​ថែម​ទៀតផង ទើប​អាច​បណ្តាលឱ្យ​ផ្ទុះ​តែម្តង​និង​ទី​៣/-​អាច​ម៉ូតូ​សង្កត់ធ្ងន់​ពីលើ​យូរ​ទៅ​បង្ក​ឲ្យ​ក្តៅ​ឆេះ​ផ្ទុះ​គីប​ផាវ​។​ការអះអាង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធ ឡោះ គឺ​ដើម្បី​បញ្ចៀស​កុំឱ្យ​មហាជន មានការ​ភាន់ច្រឡំ និង​បង្ក​កើតមាន​ភាព ចលាចល​សង្គម​។​ក្រោយពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ផ្សាយ​បំប៉ោង​ព័ត៌មាន​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ថា​ជា​អំពើ​ភេរវកម្ម​រឺ​ការផ្ទុះ​គ្រាប់បែក​នោះ​។​
​ ​ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅ​៖​វេលា​ម៉ោង​ប្រហែល​១១​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ព្រែក​ល្ពៅ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ មាន​ករណី​រថយន្ត​១​គ្រឿង​ម៉ាក​IZUZU ដឹក​ផ្ទុក​រំសេវ​ផាវ គ្រាប់​បែង​ជាច្រើន​តោន និង​ម៉ូតូ​៤​គ្រឿង​បង្ក​ឲ្យ​មានការ​ផ្ទុះ​លាន់​យ៉ាង​កក្រើក ដូច​ផ្ទុះ​មីនតោន ធ្វើ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​មានការ​ភ័យខ្លាច​។​ការផ្ទុះ​នោះ បណ្តាល ឱ្យ​អ្នកជិះ​ក្នុង​រថយន្ត​៣​នាក់​ស្លាប់មាន​បើកបរ​,​ឈ្មោះ ញ៉ូ​ន វីរៈ ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ នៅ​ភូមិ ២​សង្កាត់​កំពង់ស្វាយ ក្រុង សិរីសោភ័ណ និង ព្រូឡាន ចំនួន ០២ នាក់ ម្នាក់​ឈ្មោះ ព្រំ រស់ ភេទ ប្រុស អាយុ ៤៣ ឆ្នាំ នៅ​ភូមិ បង់បត់​លិច ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី និង​ម្នាក់ ឈ្មោះ សី ហា មិន​ស្គាល់​ត្រកូល ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ ជា មួយ​ឈ្មោះ ញ៉ូ​ន វីវៈ និង​អ្នកជិះ​ម៉ូតូ​រ៉ឺម៉ក​១​គ្រឿង​មាន​គ្នា​២​នាក់ ក្បែរ​រថយន្ត​បាន​រងរបួស​ធ្ងន់ ត្រូវបាន​កម្លាំង​នគរបាល​ដឹកបញ្ជូន​យកទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​ស្រុក​មង្គលបុរី​។ ចំណែក​ប្រជាពលរដ្ឋ​លក់ដូរ​និង​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​គេច​ផុតពី​គ្រោះថ្នាក់​។​សាកសព​ជនរងគ្រោះ​៣​នាក់​និង​រថយន្ត​រួម​និង​ម៉ូតូ​៤​គ្រឿង​ត្រូវគេ​មើលឃើញ​ជា​បំណែកៗ​ផ្លោង​ខ្ទាត ចម្ងាយ​ជាច្រើន​រយ​ម៉ែត្រ​។​មិនតែប៉ុណ្ណោះ​ឥទ្ធិពល​នៃ​ការផ្ទុះ​ក៏បាន​បង្ក​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​៣​ទៅ​៤​ខ្នង​រង​ការខូចខាត​បែក​របើក​ដំបូល​និង​របើក​ជញ្ជាំង និង​ខូចខាត ទ្រព្យសម្បត្តិ​មួយចំនួន​ផងដែរ​។​
​ ​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ប្រាប់​ឱ្យដឹងថា​៖ រថយន្ត​នោះបាន​ធ្វើដំណើរ​ចេញពី ទិស​ខាងជើង​ក្រុង​សិរីសោភ័ណ​ឆ្ពោះទៅ​ទិស​ខាងត្បូង​លុះ​មកដល់​កន្លែងកើតហេតុ​ក៏​ស្រាប់តែ​ផ្ទុះ​គ្មាន​មូលហេតុ​បណ្តាលឱ្យ​លាន់ឮ​ធ្វើ​ឲ្យ​ពួកគាត់​មានការ​តក់​ស្ល​ត់​ជាខ្លាំង​គួបផ្សំ​និង​ឃើញ​សាច់មនុស្ស​ហោះ​ប៉ើង​។​
​ ​បើតាម​ប្រភពព័ត៌មាន​ពី​ប្រពន្ធ​សព​ជនរងគ្រោះ​ប្រាប់​ឱ្យដឹងថា​ប្តី​របស់គាត់​ជា​អ្នកបើករថយន្ត​ស៊ីឈ្នួល​ដឹកទំនិញ​ទៅវិញទៅមក​ពី​ក្រុង​សិរីសោភ័ណ​-​ភ្នំពេញ​ជា​យូរ​ឆ្នាំ​មក ហើយ​។ នៅមុន​ថ្ងៃកើតហេតុ​ប្តី​គាត់​បាន​ទៅ​ដឹកទំនិញ​ចេញពី​ចំណតរថយន្ត​ចាស់​ក្នុង​ក្រុស​រិ​សោភ័ណ​។​មិនដឹងថា​ទំនិញ​នៅលើ​រថយន្ត​ជា​អ្វី​ទេ និង​របស់​ថៅកែ​ណា​ម្នាក់​នោះ ឡើយ​។​ប៉ុន្តែ​កាល ពី​ម្សិលមិញ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧ រថយន្ត​ខូច​ប្តី​នាង​យកទៅ​ធ្វើ​នៅ​កន្លែង​ជាង​ជួស ជុល​រថយន្ត​មួយ​ក្នុង​ក្រុង​សិរីសោភ័ណ លុះ​បន្ទាប់មក​ទើប​គាត់​ទៅយក​រថយន្ត ពី​កន្លែង​ជាង ទៅ​រៀបចំ​ឥ​វ៉ាន់​នៅ​ចំណតរថយន្ត​នោះ​។​
​ ​ពាក់ព័ន្ធ​បញ្ហា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធ ឡោះ ស្នងការរង​ទទួល​ការងារ ព្រហ្ម 510​ទណ្ឌ​បញ្ជាក់​ឱ្យដឹងទៀតថា​៖​ទោះបីយ៉ាងណា​សមត្ថកិច្ច​នៅតែ​បន្ត​បើក​ការស្រាវជ្រាវ​ស៊ើបអង្កេត​លំអិត​បន្ថែមទៀត​ទៅលើ​បញ្ហា​ខាងលើនេះ​៕