ឃាត់ខ្លួនស្រ្តីមេការម្នាក់ និងរកឃើញ​ស្ដ្រី​បម្រើការ​៦​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ កម្លាំង​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះបង្ក្រាប​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​សៀ​ល​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា និង​បង្កប់​សេវា​ផ្លូវភេទ​នេះ កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន​ស្ដ្រី​ម្នាក់​ឈ្មោះ ញ៉ែ​ត ស្រី​ម៉ុម អាយុ​៤៥ ដែលជា​មេការ និង​ជា​ម្ចាស់​ទីតាំង​នេះ ហើយ​ក្នុងនោះ​ក៏​រកឃើញ​ស្ដ្រី​បម្រើការ​ចំនួន​៦​នាក់​ទៀតផង​ដែរ​។ ក្នុងនោះ​កម្លាំង​នគរបាល​ជំនាញ ក៏បាន​រកឃើញ​វត្ថុតាង​មួយចំនួន​ផងដែរ​។ ក្រោយ​ឃាត់ខ្លួន ស្ដ្រី​មេការ​រូបនេះ​ក៏បាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕