អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រើ​វិធានការ​ក្តៅ ខណៈ Cambodia Daily ប្រកា​សបិទ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ប្រើ​វិធានការ​ក្តៅ ចំពោះ​កាសែត​បរទេសមួយ​ឈ្មោះ Cambodia Daily ដោយ​អគ្គនាយកដ្ឋាន​មួយ​នេះ បានធ្វើ​លិខិត​ស្នើសុំ​កិច្ចសហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់វិធានការ​តឹង​ទារបំណុល ពន្ធ​លើ​ក្រុមហ៊ុន BERNARD KRISHER JIMUSHI Co., Ltd. (​កាសែត The Cambodia Dialy)​។ ការប្រើ​វិធានការ​ក្តៅ​នេះ គឺ​បន្ទាប់ពី​កាសែត Cambodia Daily បានប្រកាស​បិទទ្វារ​ដោយ​ខ្លួនឯង​ដំណាលគ្នា​នៃ​ថ្ងៃ​ឱសានវាទ​ដែល​កំណត់ដោយ​អគ្គនាយកដ្ឋាន ។​
​យោង​លិខិត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បញ្ជាក់ថា ក្រុមហ៊ុន BERNARD KRISHER JIMUSHI Co., Ltd. (​កាសែត The Cambodia Dialy) មាន​លោកស្រី Deborath Krisher Steele ជា​អភិបាល​សហគ្រាស និង​លោក DOUGLAS ERIC STEELE ជា​អ្នកចាត់ការ​ទូទៅ មិនបាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ បាន​ត្រឹមត្រូវ ដោយ​ជំពាក់​បំណុល​ពន្ធ​ចំនួន ២៥,៧៥​ពាន់​លាន​រៀល (​ប្រមាណ​ជាង​៦​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិ​) ៕