នាយករដ្ឋមន្ត្រី​ម៉ុង​ហ្គោ​លី ត្រូវ​សភា​សម្រេច​ដកចេញ​ពី​តំណែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2017

​ម៉ុង​ហ្គោ​លី ៖ កាលពី​ម្សិលមិញ​សភា​នៃ​ប្រទេស​ម៉ុង​ហ្គោ​លី​នៅក្នុង​កិច្ចប្រជុំ​ពិ​សេសមួយ​បានសម្រេច​តំណែង​នាយករដ្ឋមន្ត្រី​ពី​លោក ចា​ហ្គា​ល់​ទូល​ហ្គី​ន អឺ​ដេ​នេ​បាត់  និង​ប្រកាស​រំលាយ​រដ្ឋាភិបាល​ម៉ុង​ហ្គោ​លី ចោល​ទាំងស្រុង​ទៅ ផងដែរ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ​។​
​លោក អឺ​ដេ​នេ​បាត់ ស្ថិតក្នុង​វ័យ​៤៤​ឆ្នាំ គឺជា​សមាជិក​នៃ​គណបក្ស​ប្រជាជន​ម៉ុង​ហ្គោ​លី និង​បាន​ឡើងកាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អាស៊ី​ខាងកើត​មួយ​នេះ​កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៦​។ ទោះបីយ៉ាងណា​ភ្លាមៗ​នេះ​នៅ​ពុំទាន់​មានការ​បញ្ជាក់​ណាមួយ​ស្តីពី​ការដកតំណែង​របស់លោក​ធ្វើឡើង ដោយសារតែ​មូលហេតុ​អ្វី​នៅឡើយ​ទេ​៕