អតីត​ម្ចាស់​កាសែត ខេ​ម​បូ​ឌា ដេលី ចេញមុខ​សុំ​ទទួលខុសត្រូវ​ជំនួស​កូនស្រី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 September, 2017 ក+ ក-

​ភ្នំពេញ ៖ លោក Bernard Krisher ជា​អតីត​ម្ចាស់​កាសែត The Cambodia Daily ដែល កំពុង​រស់ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បានចេញ​មុខ​សុំ​ការទទួលខុសត្រូវ ជំនួស​កូនស្រី​របស់ខ្លួន គឺ​អ្នកស្រី Deborah Krisher Steel ដែល​ម្ចាស់​ថ្មី​របស់ The Cambodia Daily ករណី​ជំពាក់ បំណុល​ពន្ធ​កម្ពុជា​រយៈពេល​១០ ជាង​៦​លាន​ដុល្លារ ។​
​ការលើកឡើង​របស់​អតីត​ម្ចាស់​កាសែត​នេះ ត្រូវបាន​អគ្គនាយក នៃ​អគ្គនាយក ដ្ឋា​ន ពន្ធដារ លោក គង់ វិបុល ឆ្លើយតប​វិញ​ថា គឺជា​រឿង​នីតិបុគ្គល គ្មាន​ជន​ណាមួយ​អាចមក ទទួលខុសត្រូវ​ជំនួស​បានទេ អ្នកណា​ជំពាក់​ពន្ធ អ្នកនោះ​ត្រូវតែ​សង​។
​ក្នុង​លិខិត​របស់លោក Bernard Krisher ដែល​ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​កម្ពុជា អតីត​ម្ចាស់​កាសែត The Cambodia Daily រូបនេះ បង្ហាញ​ក្តី​សោកស្តាយ ចំពោះ ការបិទ​កាសែត​ដែលមាន​អាយុកាល​២៤​ឆ្នាំ​មួយ​នេះ និង​បាន​ស្នើសុំ​សម្តេច​តេ​ជោ អនុញ្ញាត​ឲ្យ​រូបលោក​ជា​អ្នកទទួលខុសត្រូវ ចំពោះ​ការ​ជំពាក់​ពន្ធ​ជាង​៦​លាន​ដុល្លារ​នេះ ដោយហេតុ​ផល​ថា ក្នុងអំឡុងពេល​ជំពាក់​ប្រាក់​ពន្ធ​នោះ កាសែត The Cambodia Daily គឺ ស្ថិតក្នុង​ការគ្រប់គ្រង​របស់ខ្លួន ហើយ​កូនស្រី​របស់ខ្លួន ទើបតែ​គ្រប់គ្រង​បន្តបាន​ត្រឹម តែ ៤​ខែ​ប៉ុណ្ណោះ​។​
​អគ្គនាយក​ពន្ធដារ លោក គង់ វិបុល បានបញ្ជាក់​ឆ្លើយតប​ចំពោះ​សុំ​ការទទួល​ខុស ត្រូវ​បំណុល​ពន្ធ​ជំនួស​របស់ លោក Bernard Krisher អតីត​ម្ចាស់​កាសែត The Cambodia Daily ថា រឿង​នីតិបុគ្គល គឺជា​រឿង​នីតិបុគ្គល មិនអាច​ចេះតែមាន​នរ​ណា សុំ​មក​ទទួលខុស ត្រូវ​នោះទេ ជំពាក់​ពន្ធ​របស់​រដ្ឋ​គឺ​ត្រូវតែ​សង​ជា​ចាំបាច់​។​
​សូមបញ្ជាក់ថា ពាក់ព័ន្ធ​សំណុំរឿង​ជំពាក់​បំណុល​ពន្ធ​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានដាក់​ពាក្យ​ប្តឹង​ថ្នាក់ដឹកនាំ​៣​រូប របស់​កាសែត The Cambodia Daily រួចហើយ រួមមាន ម្ចាស់​ស្ថាប័ន​, បណ្ណាធិការ និង ចាង​ហ្វា​យ​ការផ្សាយ​កាសែត Cambodia Daily ។ នៅ​បន្ទាប់ ពី​មានការ​ប្តឺង​នេះ ទើប​លោក Bernard Krisher ដែលជា​អតីត​ម្ចាស់​កាសែត The Cambodia Daily បាន​ផ្ញើលិខិត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដោយ​បង្ហាញ​ពី ការសោកស្តាយ និង​ទទួលស្គាល់​កំហុស​ពី​ការខកខាន​បង់ពន្ធ​ជូន​រដ្ឋ ព្រមទាំង​បាន​ចាត់ ទុក​ថា ការបញ្ឈប់​ការផ្សាយ​របស់​កាសែត The Cambodia Daily មិនមែនជា​រឿង​ន​យោ បាយ នោះឡើយ​៕