លោក កែវ រ៉េមី នឹង​ទៅ​ពន្យល់ UN នៅ​ក្រុង​ហ្ស៊ឺ​ណែវ​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 September, 2017 ក+ ក-

​ភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នឹង​ដឹកនាំ​ក្រុមការងារ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ក​ម្ពុ​ជា ទៅកាន់​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស ដើម្បី​បំពេញបេសកកម្ម​សិទ្ធិមនុស្ស​បន្ទាន់ ដែល​ត្រូវរាយការណ៍ជូន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លើក​ទី​៣៦ ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ អំពី​ស្ថានភាព​សិទ្ធិមនុស្ស នីតិរដ្ឋ ប្រជាធិបតេយ្យ និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ការការពារ​ភាពស្របច្បាប់​ជា​បន្តបន្ទាប់ នៅក្រោយពេល​មានការ​ចាប់ខ្លួន​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដោយ​អះអាងថា ធ្វើឡើង​ក្នុង​គោលដៅ​ថែរក្សា​សន្តិភាព​និង​ការអភិវឌ្ឍន៍ រួមទាំង​ពន្យល់​ដល់​សហគម​អន្តរជាតិ អំពី​កម្ពុជា​ពិត និង​កម្ពុជា​លើ​សារព័ត៌មាន​បរទេស​ផងដែរ​។
​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​Facebook ។ លោក ជិន ម៉ា​លីន ក៏​នឹង​រួម​ដំណើរ​ជាមួយ​លោក កែវ រ៉េមី ដែរ​៕