យក​ផាវ​ទៅ​កែច្នៃ​ធ្វើ​គ្រាប់បែក ផ្ទុះ​ស្លាប់​២​នាក់​របួសធ្ងន់​២​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 September, 2017

​ខេត្តកណ្តាល ៖ ក្មេង​ជំទង់​២​នាក់​បាន​ស្លាប់ ហើយ​២​នាក់​ទៀត​រងរបួស​ធ្ងន់ ខណៈដែល​ក្មេង​ទាំង​៤​នាក់ បាននាំគ្នា​យក​គ្រាប់​ផាវ ទៅ​កែច្នៃ​ធ្វើជា​គ្រាប់ បែក​បោក​លេង ប៉ុន្តែ​ការកែច្នៃ របស់​ពួកគេ​មិនមាន​បច្ចេកទេស បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​២​នាក់​និង​២​នាក់​ទៀត​រងរបួស​ធ្ងន់​តែម្តង ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុងភូមិ​ពោធិ​ដុះ ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ។​
​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​ដល់​ស្លាប់​នោះ​ទី​១-​ឈ្មោះ ប៉ុន សម្បត្តិ អាយុ​១៣​ឆ្នាំមាន​មុខរបរ​សិស្ស ទី​២-​ឈ្មោះ ជ័យ វី អាយុ​១១​ឆ្នាំ មុខរបរ​សិស្ស ចំណែក​អ្នករបួសធ្ងន់​ទ​១ -​ឈ្មោះ ប៉ុន សុខុន អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស និង​ទី​២-​ឈ្មោះ មឿ​ន សុភ​ក្រ័ អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី រាជធានី​ភ្នំពេញ ៕