កម្មការិនី​រោងចក្រ​ម្នាក់​ស្លាប់​ក្រោយ​ដួលសន្លប់ និង​បញ្ជូនទៅ​មន្ទីរពេទ្យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2017

​រាជធានី​ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​ស្ទា​ហ្វ​យូ​ម្នា​ក់បាន​ស្លាប់ បន្ទាប់ពី​កម្មការិនី​រូបនោះ​ដួលសន្លប់​នៅក្នុង​រោងចក្រ ហើយ​ត្រូវ​រថយន្ត​សាមុយ ដឹក​មកដល់​មន្ទីរពេទ្យ តែ​ជា​អ​កុយ​សល បាន​ដាច់ខ្យល់​ស្លាប់ ក្រោយពេល​បញ្ជូន ដល់​មន្ទីរ​ពេទ្យរុស្ស៊ី ។ ករណីនេះ​កើតឡើង​វេលា​ម៉ោង​១១ និង​១៤​នាទី ក្រោយពេល​ដួលសន្លប់ នៅក្នុង​រោងចក្រ ស្ទា​ហ្វ​យូ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
​ប្រភពពី​អ្នករស់នៅ​ជាមួយគ្នា បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មុនពេល​មក​ធ្វើការ គាត់​ហាក់ដូចជា​មិន​ស្រួលខ្លួន ពេលមកដល់​កន្លែង​ស្គេ​ន​មេដៃ ពេល​ស្គេ​ន​ហើយ ជនរងគ្រោះ បាន​អង្គុយ​ចុះ ដោយ​អស់កម្លាំង​ខ្លាំងពេក ភ្លាមនោះ​កម្មករ​ដូចគ្នា​បាន​នាំ​គ្នា ជួយ​រិត​ប្រេងខ្យល់ និង​ជួយ​ធ្វើ​ចលនា​ឲ្យ ក្រោយមក​ខាង​រោងចក្រ បា​នប​ញ្ចូ​ន​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ​មូល​មិត្ត តែ​មន្ទីរពេទ្យ​ថា​គ្មាន​លទ្ធភាព​មើល​អ្នកជំងឺ ត្រូវបាន​ប​ញ្ចូ​នប​ន្ត ទៅ​មន្ទីរ​ពេទ្យរុស្ស៊ី តែ​ពេលមកដល់​មន្ទីរពេទ្យ ជនរងគ្រោះ បាន​ដាច់ខ្យល់​ស្លាប់​ទៅហើយ ៕