ខ​ណៈ​ចោរ​កំពុង​ប្លន់​អ្នកលក់​មាស​ក្នុង​ផ្សារ​ស្ទោង ផ្ទះ​របស់​ស្នងការ​ខេត្ត​ក៏ត្រូវ​ភ្លើង​ឆេះ​ស្ទើរ​ទាំងស្រុង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 March, 2015 ក+ ក-

​ខេត្តកំពង់ធំ​: អាជីវករ​លក់​មាស និង​ប្តូរប្រាក់​នៅ​ផ្សារ​ស្ទោង ស្រុក​ស្ទោង កាលពី​វេលា​ម៉ោង ៣​និង​៣០​នាទី រសៀល​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៥​នេះ ត្រូវ​ក្រុមចោរប្លន់​មាន​គ្នីគ្នា​៦​នាក់ ជិះ​ម៉ូតូ ៣​គ្រឿង ប្រដាប់​ដោយ​កាំភ្លើង​អាកា​គ្រប់​ដៃ ប្លន់​យក​អស់​គ្រឿងអល្លង្កា​រប្រមាណ៦០​តម្លឹង រួច​គេចខ្លួនបាត់​ភ្លាមៗ​។​

​អភិបាលរង​ខេត្តកំពង់ធំ លោក គង់ វិមាន បាន​ប្រាប់​អ្នកកាសែត​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា ខណ​:​កំពុងមាន​ករណី​ប្លន់​ប្រដាប់អាវុធ​កើតឡើង​នៅ​ផ្សារ​ស្ទោង ស្រាប់​តែមាន​អគ្គិភ័យ បាន​ឆាបឆេះ​លំនៅឋាន​របស់​ស្នងការ​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍ ជូ សំអាន ស្ថិតនៅ​ទល់មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រុង​ស្ទឹងសែន ។

​លោក គង់ វិមាន បាន​បញ្ជាក់ថា នៅវេលា​ម៉ោង ៣​និង​៣០​នាទី​នោះ ស្រាប់តែ មាន​ក្រុមចោរប្លន់ ៦​នាក់ ជិះ​ម៉ូតូ ៣​គ្រឿង ប្រដាប់​ដោយ​កាំភ្លើង​អាកា ៦​ដើម បាន​ចូលទៅ​ភ្ជង់​ក្រុម អាជីវករ​លក់​មាស​ប្តូរប្រាក់ នៅ​ផ្សារ​ស្ទោង ដោយ​វាយ​បំបែក​ទូរ​មាស ចំនួន ៥​ទូរ ។

លោក គង់ វិមាន បាន​បន្តថា ម្ចាស់​តូប​ទី​១​ឈ្មោះ​ឆ​ង ឡូ​ន​, ទី​២​ឈ្មោះ ហុង ផា​រី​, ទី​៣​ឈ្មោះ អុ​ឹ​ង ប៊ុន​ឆាយ ប្ក​ន់​អស់​ផ្លាក​ទីន ១០​ខ្សែ​, ទី​៤​ឈ្មោះ អ៊ួ​ន សុ​ី​ចាន់ ជា​ម្តាយ និង​ទី​៥​ឈ្មោះ អុង សោ​ហ៊ួ​យ ជា​កូនស្រី អស់​គ្រឿងអលង្ការ ជាង​១០០​តម្លឹង និង​ម៉ូតូ​សេ​១២៥ ស៊េរី​០១២ មួយគ្រឿង ។​

​តាម​លោក គង់ វិមាន ក្រោយ​កើតហេតុ ក្រុមចោរ ទាំង​៦​នាក់ បាន​បើក​ម៉ូតូ​ជិះ ចេញ​គេចខ្លួន​ទៅ​តំបន់​វាល ក្រោម​ខណ​:​ដែល​កម្លាំង សមត្ថកិច្ច​ជាច្រើន​នាក់ ទាំង​នគរបាល និង​អាវុធហត្ថ អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ បាននាំគ្នា​ជួយ​ដេញតាម​ក្រុម ចោរ​ទាំងនោះ​ផងដែរ ។ ប៉ុន្តែ​គិត​ត្រឹម​វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃ​ដដែល​នេះ មិនទាន់ បាន​ចាប់ខ្លួន​ក្រុមចោរ​ទាំងនេះ​ទេ ។

ដោយឡែក​ផ្ទះ​របស់ ស្នងការ​នគរបាល​ខេត្ត លោក ជូ សំអាន ឈើ​លើ​ថ្ម​ក្រោម ទំហំ ១៨​គុណ​១១​ម៉ែត្រ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ ខណ​:​ដែល​ពុំមាន​អ្នក​នៅក្នុង ផ្ទះ ប៉ុន្តែ​ត្រូវបាន​កម្លាំង សមត្ថកិច្ច និង​ប្រជាពលរដ្ឋ នៅក្បែរនោះ ចេញ​ជួយ​អន្តរាគមន៍​វា​ញ់​ពន្លត់​ខណ​:​ដែល​មូលហេតុ​ពិត​ប្រា​ដក នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​៕aasasaផ្ទះលោកស្នងការខេត្តដែលត្រូវភ្លើងឆាបឆេះ