លោក ស៊ុន ឆ័យ ប្រកាស​ទាត់ចោល​សម្តីរ​បស់​លោកស្រី មូរ សុខ​ហួរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2017

​រាជធានី​ភ្នំពេញ ៖ លោក ស៊ុន ឆ័យ អភិបាល​ក្រុម​សមាជិកសភា គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ស​ន្និសិទ​កាសែត កាលពី​ព្រឹក​មិញ​បានប្រកាស​ទាត់ចោល​នូវ​ពាក្យសម្តី​ដែល គ្មាន​ការសម្រេចចិត្ត​ត្រឹមត្រូវ​របស់លោក​ស្រី មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​ម្សិលមិញ ដែលថា CNRP នឹងមិន​ចូលរួម​ការបោះឆ្នោត​ឆ្នាំ​២០១៨ ខាងមុខ ។ ប៉ុន្តែ​លោក ស៊ុន ឆៃ បានប្រកាសថា គណបក្ស​សង្គ្រោះ​ជាតិ នឹងចូលរួម​បោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​។​
​លោក សុន ឆ័យ បានបញ្ជាក់​ក្នុង​ស​ន្និសិទ​នោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ទិសដៅ​តែ មួយ​ទេ គឺ​ឆ្ពោះទៅរក​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៨ ហើយ​នេះ​ជា​បំណងប្រាថ្នា​របស់​គណបក្ស សង្គ្រោះ​ជាតិ ហើយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ បានសម្រេច​ថា យើង​នៅតែ​បន្តការងារ​របស់​យើង​ជាធម្មតា ។​
​លោក ស៊ុន ឆ័យ បាន​ប្រតិកម្ម​ទៅនឹង​ការលើកឡើង​របស់លោក​ស្រី មួរ សុខ​ហួរ ថា យើង​សូម បញ្ជាក់ថា យើង​មិនអាច​ទទួលយក​សម្តី ជា​ឯកជន​ណាមួយ​ដែល​មិនមែនជា​ការសម្រេច​រប​ស់ គណៈកម្មាធិការ​អចិន្ត្រៃយ៍ មិនមែនជា​ការសម្រេច​របស់​គណៈកម្មាធិការ មិនមែន​ជាការ សម្រេច​របស់​សមាជ​គ​ណ​បក្ស​ថា​ជាស​ម្តី​ឬក៏​ទង្វើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ ។​
​ប្រតិកម្ម​របស់លោក ស៊ុន ឆ័យ ត្រូវបាន​គេ​មើលឃើញថា ផ្ទៃក្នុង CNRP កំពុងមាន​ការបែកបាក់ បន្ទាប់ពី​ការចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្សប្រឆាំង​មួយ​នេះ ។ ទន្ទឹម​នោះ​ក៏​លេចឮ ព័ត៌មាន​ថា ផ្ទៃក្នុង​គណបក្សប្រឆាំង​កំពុង​បែង​ចែកជា​២​ក្រុម រវាង​ក្រុមគាំទ្រ​លោក សម រង្ស៊ី និង​ក្រុមគាំទ្រ​លោក កឹម សុខា ផងដែរ ៕