ភ្លើង​ប្រច័ណ្ឌ​ធ្វើអោយ​បុរស​ជា​ប្តី​ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់​ប្រពន្ធ និង​ម៉ែក្មេក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2017

​ភ្នំពេញ ៖ ជ​នស​ង្ស​យ័​ម្នាក់​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​បឹងទំពុន​កើត​ភ្លើង​ប្រច​ណ្ឌ័​ធ្វើអោយ​បុរស​ជា​ប្តី​ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់​ប្រពន្ធ​និង​ម៉ែក្មេក​។ ជ​នស​ង្ស​យ័​ម្នាក់នេះ​ត្រូវបាន​នគរបាល​ប៉ុស្តិ​បឹងទំពុន​ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ដក​កាំភ្លើង​ម៉ាក​ប៉េអាកុល​ភ្ជង់​គំរាម​បាញ​ទៅលើ​ក្រុមគ្រួសារ​ប្រពន្ធ​ខ្លួន​ដោយ​ចោទប្រកាន់ថា​ប្រពន្ធ​មាន​សា​ហាយ​ស្មន់​។​
​ហេតុ​ការ​ណ៏​ភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១២ និង​០០​នាទី​រសៀល​ថ្ងៃទី​១២​ខែកញ្ញា ឆ្នាំ​២០១៧​ស្ថិតនៅ​ចំនុច​ផ្លូវ​បេតុង​ក្នុងភូមិ​ត្នោតជ្រុំ​៣​សង្កាត់​បឹងទំពុន​ខណ្ឌ​មាន​ជ​យ័​ប្រភព​ពត៍​មាន​ពី​ម្តាយក្មេក​និង​ប្រពន្ធរ​បស់ជនស​ង្ស​យ័​ខាងលើ​បានអោយដឹងថា​ជន​ស​ង្ស​យ័​ខាងលើ​ជា​មនុស្ស​ប្រច​ណ្ឌ័​ណ​របស់ខ្លួន​ហើយ​មួយ​រយះ​ចុងក្រោយ​ជ​នស​ង្ស​យ័​បាន​ទៅ​ទិញ​កាំភ្លើង​ម៉ាក​P A kol​ពី​ប្រទេស​ថៃ​ចំនួន​៦០០​ដុល្លា​ទុក​សម្រាប់​បាញ់សម្លាប់​ប្រពន្ធ​របស់ខ្លួន​ហើយ​មុនពេល​កើតហេតុ​ជន​ស​ង្ស​យ័​បាន​ដក​កាំភ្លើង​បាញ់​សំដៅ​មកលើ​ប្រព​ន​ហ​ធ​របស់ខ្លួន​តែ​សំណាងល្អ​មិន​ផ្ទូះ​ក្រោយពេល​កើតហេតុ​ប្រពន្ធ​បាន​ទៅប្តឹង​សមត្ថ​កិ​ច្ខ​អោយ​ចាប់ខ្លួន​។​
​សមត្ថកិច្ច​អោយដឹងថា​ជន​ស​ង្ស​យ័​ខាងលើ​មានឈ្មោះ​អ៊ុត​បុរី​អាយុ​២៦​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ចំណែក​ម្តាយក្មេក​ឈ្មោះ​គឹម​វ​ណ្ណះ​អាយុ​៥៥​ឆ្នាំ​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​នាំខ្លួន​មក​សាកសួរ​នៅ​ប៉ុស្តិនគរបាល​បឹងទំពុន​ដើម្បី​ធ្វើការ​សាកសួរ​ចាត់ការ​តាម​នីតិវិធី​៕