សាលដីកា​សំណុំរឿង​លោក ហេង ពៅ នឹង​ប្រកាស​នៅ​ចុងខែ​កញ្ញា​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​នឹង​ប្រកាស​សាលក្រម ទាក់ទង​សំណុំរឿង​មួយ​របស់លោក ហេង ពៅ អតីត​ស្នងការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ ខាងមុខ ពីបទ​ចោទ « រក្សាទុក​ប្រាក់​ក្លែងក្លាយ » ដែលជា​សំណុំរឿង​មួយ​ក្នុងចំណោម​សំណុំរឿង​ជាច្រើន​ទៀត ។​
​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា​នេះ បាន​បើកសវនាការ​រឿងក្ដី លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​ក្រុងភ្នំពេញ ចំនួន​ពីរ​សំណុំរឿង តែ​សវនាការ​ធ្វើបាន​តែមួយ​សំណុំរឿង​ប៉ុណ្ណោះ ។ សំណុំរឿង​ទី​១​នោះ គឺ​បទល្មើស «​រក្សាទុក​ប្រាក់​ក្លែងក្លាយ​» ប្រព្រឹត្ត​នៅផ្ទះ​លេខ​៩ ឃុំ​តាខ្មៅ ស្រុក​តាខ្មៅ ខេត្តកណ្ដាល កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០៦ និង​សំណុំរឿង​ទី​២ គឺ​បទល្មើស «​បង្ខាំង​មនុស្ស​ខុសច្បាប់​» ប្រព្រឹត្ត​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០០៣ ៕