ឆេះ​ផ្ទះ​លក់​ម៉ូតូ​នៅ​ទី​រួម​ខេត្តកំពង់ធំ​បំផ្លាញ​ម៉ូតូ​៤០​គ្រឿង និង​ទ្រព្យសម្បត្តិ​មួយចំនួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2017 ក+ ក-

​ខេត្តកំពង់ធំ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​អាជីវករ​លក់​ម៉ូតូ​មួយកន្លែង​នៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ឆេះ​ម៉ូតូ​អស់​ចំនួន ៤០​គ្រឿង និង​ទ្រព្យ​មួយចំនួនទៀត ដែល​ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​៧ និង​២០​នាទី​យប់​ថ្ងៃទី​១៣ ខែកញ្ញា​នេះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​។​
​នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ ដែល​បាន​ដឹក​កម្លាំង​នគរបាល​ចុះជួយ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា មូលហេតុ​នៃ​អគ្គិភ័យ​នេះ​កើតឡើង​ដោយសារ​ទុសេ​ខ្សែភ្លើង​។ ឧ​ត្ត​ម​សេនីយ៍​ទោ​បាន​បន្តថា ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ មាន​កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​ចូលរួម​ចំនួន​៨០​នាក់ ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង អស់​ទឹក​ចំនួន​៥​ជើង​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បញ្ជាក់ថា ក្រោយ​មាន​ហេតុការណ៍​ខាងលើនេះ​កើតឡើង លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ភ្លាមៗ ដោយ​បញ្ជូន​រថយន្ត​ពន្លត់​ទឹក​២​គ្រឿង ដើម្បី​បាញ់​ពន្លត់ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ដោយសារ​ភ្លើង​ឆេះ​លឿន​រហូត​បំផ្លាញ​ម៉ូតូ​ដល់​៤០​គ្រឿង តែ​មិនបាន​រីក​រាលដាល​ដល់ផ្ទះ​ក្បែរ​ខាង​នោះទេ​៕