លោក ផៃ ស៊ី​ផាន ប្រតិកម្ម​ការផ្សព្វផ្សាយ​របស់​ស្ថានទូត​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ស្ថានទូត​អាមេរិក​កាលពី​ម្សិលមិញ​បានប្រកាស​ឱ្យ​ពលរដ្ឋ​ខ្លួន​កំពុង​រស់ នៅ​កម្ពុជា​ឲ្យ​ប្រុងប្រយ័ត្ន ដោយ​បរិយាយ​ថា ការអភិវឌ្ឍន៍​ថ្មីៗ ដូចជា​ការចាប់ខ្លួន​ន​យោ​បាយ​ជាដើម ការ​ណ្តេ​ញ​អង្គការក្រៅរដ្ឋាភិបាល​អាមេរិក និង​បុគ្គល​បរទេស​របស់ខ្លួន​រួមទាំង​វោហា​សាស្ត្រ ប្រឆាំង​អាមេរិក ដោយ​មន្ត្រី​អាច​បង្កើន​ភាព​តាន តឹង​ជាទូទៅ​ក្នុងប្រទេស ។​
​ប៉ុន្តែ​ភ្លាមៗ នោះ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ច្រានចោល​ការលើកឡើង​បែបនេះ ហើយ​បានចាត់ទុក​ការផ្សព្វផ្សាយ​របស់​ស្ថានទូត​អាមេរិក​បែបនេះ គឺជា​បំផ្លើសការពិត ហើយ​បំភ្លៃ​ស្ថានការណ៍​ពិត នៅក្នុង​ប្រទេស​កម្ពុជា​ទាំងស្រុង ក្នុង​គោលបំណង​ទុច្ចរិត ដែល​រដ្ឋាភិបាល​កម្ពុជា មិនអាច​ទទួលយកបាន​នោះទេ​។​
​លោក ផៃ ស៊ី​ផាន បញ្ជាក់ថា ការ​បង្ហោះ​ព័ត៌មាន​បែបនេះ គឺជា​ការបំពុល​បរិយាកាស​នយោបាយ​ពិត នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែល​ស្ថានភាព នយោបាយ​កម្ពុជា នៅតែ​ដំណើរ​ការធម្មតា គ្មានអ្វី​គួរឱ្យ​ព្រួយបារម្ភ​ឡើយ ។​
​អ្នកវិភាគ​នយោបាយ និង​មន្ត្រីការទូត​បានចាត់ទុក​ការសម្រេចចិត្ត​របស់​ឯក​អគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា​ជាការ​បង្ហាញ​នូវ​ការ​សងសឹក​ភ្លាមៗ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​រយះពេល ចុងក្រោយ​នេះ បាន​វាយប្រហារ​ធ្ងន់ៗ ទៅលើ​ប្រទេស​មហាអំណាច​មួយ​នេះ ។​
​ទន្ទឹម​នោះ​ឥរិយាបថ​របស់​ទូត​អាមេរិក​ពេលនេះ បាន​បញ្ជាក់ថា អាមេរិក​មិន​សប្បាយចិត្ត ចំពោះ​ការចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​កូនជឹង​របស់ខ្លួន​ក្នុង ការសម្រេច​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ៕