១៣​ថ្ងៃ​ដើមខែ​នេះ គ​.​ជ​.​ប ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​ថ្មី​ជិត​៨​លាន​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2017 ក+ ក-

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បាន​បញ្ជាក់ថា រយៈ ពេល ១៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១-១៣ ខែកញ្ញា ឆ្នាំ​២០១៧ គ ជ ប បានធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះ ឆ្នោត និង​ចុះឈ្មោះ​បោះឆ្នោត​បាន​ចំនួន​៧,៩៥០,៧១៦​នាក់ ស្មើ ៥.២៩% នៅ​រា​ធានី​-​ខេត្ត​ទាំង ២៥ ។ ក្នុងនោះ អ្នក​ដែល​បាន​ចុះឈ្មោះ​ថ្មី​ចាប់ពី​ថ្ងៃទី ១-១២ កញ្ញា មាន​ចំនួណ​៨៥,៩៦៩​នាក់ និង​បាន​លុបឈ្មោះ​ចេញពី បញ្ជី​បោះឆ្នោត​ចំនួន​២៩៦​នាក់ ។
​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បានលើកឡើង​យ៉ាង​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ ជាមួយ ភាគី​ពាក់ព័ន្ធ ស្តីពី​ដំណើរ​ការប្រព្រឹត្តិទៅ នៃ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ បោះឆ្នោត នៅតាម​ឃុំ​-​សង្កាត់ នៅ​ថ្ងៃទី​១៤ កញ្ញា​។
​លោក​ថា ចុះឈ្មោះ​បោះឆ្នោត​លើក​នេះ មាន​លក្ខណៈ​ស្រួល​ជាង​ការ ចុះឈ្មោះ​បោះឆ្នោត លើក​មុន​ឆ្នាំ​២០១៦ ព្រោះ​មន្ត្រី​ចុះឈ្មោះ​មាន​វេលា​ច្រើន ។ មន្ត្រី​ចុះឈ្មោះ​នៅ​ឃុំ​-​សង្កាត់​ទាំងអស់ មាន​ចំនួន ១៦៤៦​ក្រុម និង​មានឱកាស​ច្រើន​។ តាម​ការប៉ាន់ស្មាន​ការ ចុះឈ្មោះ​មាន​ចំនួន​កើន ប៉ុន្តែ​ដោយសារ មាន​ធ្វើ​ចំណាកស្រុក​ច្រើន តំបន់​ខ្លះ​មាន​ភ្លៀង ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ទី កន្លែង​ចុះ ឈ្មោះ ក៏​ធ្វើឱ្យមាន​ការថយចុះ​វិញ ។​
​សូមជម្រាបថា គិត​មកដល់ពេលនេះ គ​.​ជ​.​ប បានទទួល​អ្នកសង្កេតកា​រណ៍ ជាតិ​ចំនួន ៧២១ នាក់ អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន ១៤​នាក់ និង​បាន​ចុះឈ្មោះ​ភ្នាក់ងារ គណបក្សនយោបាយ សរុប ៦,៥១០​នាក់ ពេញសិទ្ធិ​ចំនួន​៣,០១៨ នាក់ និង​បម្រុង ៣,៤៩២​នាក់ សម្រាប់​ចូលរួម​សង្កេត មើល ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ ៕