​មនុស្ស​៥០​នាក់​ស្លាប់ ក្នុងរកណីបំផ្ទុះ​រថយន្ត និង​បាញ់ប្រហារ​នៅ​ភាគខាងត្បូង​អ៊ីរ៉ាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2017 ក+ ក-

បា​ដា​ដ ៖ មន្ត្រី​សុខាភិបាល​អ៊ីរ៉ាក់​បាន​និយាយថា មនុស្ស​៥០​នាក់​បាន​បាត់​បង់ជីវិត និង​ជាង​៨០​នាក់​ផ្សេងទៀត​បាន​រងរបួស នៅក្នុង​សកម្មភាព​វាយប្រហារ​ដោយ​កាំភ្លើង និង​បំផ្ទុះ​រថយន្ត នៅក្នុង​ទីក្រុង Nasiriyah ភាគខាងត្បូង ប្រទេស​អ៊ីរ៉ាក់​។ នេះ​បើតាម​សារព័ត៌មាន​រុស្ស៊ី Russia Today (RT)​។​
​នៅក្នុង​សកម្មភាព​វាយប្រហារ​លើកទីមួយ ខ្មាន់កាំភ្លើង​មួយក្រុម បាន​សម្រុក​ចូលទៅក្នុង​អាហា​រដ្ឋា​ន​មួយកន្លែង ហើយក៏​បានចាប់ផ្តើម​ធ្វើ​ការបាញ់រះ​ទាំង​កម្រោល ត្រូវចំ​មនុស្ស​យ៉ាងតិច​៥០​នាក់​នៅ​ទីនោះ​។ បន្តិចក្រោយមក​ជន​ចំនួន​០២​នាក់​ទៀត ក្នុងនោះ​មាន​ម្នាក់​បើកបរ​រថយន្ត​បង្កៃ​គ្រាប់បែក បាន​បំផ្ទុះ​ខ្លួន​ពួកគេ​ទាំងពីរ រួមទាំង​រថយន្ត នៅឯ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយកន្លែង ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ទីតាំង​វាយប្រហារ​ទីមួយ​ឡើយ​។​
​ជុំវិញ​សកម្មភាព​វាយប្រហារ​ខាងលើ ក្រុម​ភេរ​វករ ISIS បាន​ចេញមុខ​អះអាងថា ជា​ទង្វើ​របស់​ពួកខ្លួន​៕