ឧទ្ធរណ៍​បើកសវនាការ​សំណុំរឿង​លោក គឹម សុខ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា​នេះ​បាន​បើកសវនាការ​លោក គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​ករណី​ចោទប្រកាន់ថា គណបក្ស​ប្រជាជន​កម្ពុជា សម្លាប់​បណ្ឌិត​កែម ឡី ។​
​លោក គឹម សុខ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​១៨​ខែ ពិន័យ​៨​លាន​រៀល​ចូល​ថវិការដ្ឋ និង សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្ដឹង​ចំនួន​៨០០​លាន​រៀល ករណី​ចោទប្រកាន់ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​បណ្ឌិត​កែម ឡី ។​
​លោក គឹម សុខ ជាប់ចោទ​ចំនួន​ពីរ​បទល្មើស គឺ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង បទ​បរិហារកេរ្តិ៍ ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ៕