សម្តេច​តេ​ជោ ហ៊ុន សែន ៖ កឹម សុខា នោះទេ​ដែល​ចោទ​សហរដ្ឋអាមេរិក​!
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ថ្លែង​ទៅកាន់​កម្មករ កម្មការិនី​រាប់ម៉ឺន​នាក់ កាលពី​ព្រឹក​មិញ​សម្តេច ហ៊ុន សែន បាន​ថ្លែងថា « យើង​មិនបាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​នោះទេ ប៉ុន្តែ កឹម សុខា ទេ ដែល​ចោទ​សហរដ្ឋអាមេរិក​, ដូច្នេះ​សូម​ឲ្យ​អាមេរិក​ក៏​ដូច​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ស្តាប់​ឲ្យ​ច្បាស់ ហើយ​ឆ្លើយតប​ឬ​បកស្រាយ​ឲ្យ​បានច្បាស់លាស់​អំពី​សំដី កឹម សុខា ។​
សម្តេច ហ៊ុន សែន ប្រកាស​ខ្លាំងៗ​ដោយ​ចោទសួរ​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​កម្ពុជា​ថា តើ​ការនិយាយ​របស់លោក កឹម សុខា អំពី​ផែនការ​រៀបចំ​ធ្វើ​បដិវត្ត​ពណ៌ ពិត ឬ​មិន​ពិត ? ដូច្នេះ​ស្នើ​ឲ្យ​ឯកអគ្គរដ្ឋទូត​ចេញមុខ​មក​ពន្យល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។ ទន្ទឹម​នោះ​ស​ម្តេចក៏ បានប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​រួបរួមគ្នា​លើកកម្ពស់​ជាតិនិយម ហើយ​កំចាត់​ពួក​បរទេស​ឈ្លានពាន ដើម្បី​ឯករាជ្យ សេរីភាព និង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា ៕