លោក ឃួង ស្រេង ចុះពិនិត្យស្ថានភាពប្រឡាយនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងថ្មីៗនេះ ដែលធ្វើឲ្យលិចតំបន់មួយចំនួនក្នុងខណ្ឌច្បារអំពៅ ។
ជាជំហានទី១ នៅថ្ងៃទី២២ ខែកញ្ញានេះ លោកឃួង ស្រេង បានចុះមកពិនិត្យមើលស្ថានភាពស្ពានព្រែកតាអេវ ក្នុងសង្កាត់ព្រែកថ្មី ដោយដាក់គ្រឿងចក្រកាយ និងស្តារប្រឡាយ ដើម្បីបង្ហូរទឹកចូលក្នុងទន្លេបាសាក់៕