អភិបាល​ខេត្តកំពត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះទៅ​ដក​ស្លាក​ឈ្មោះ​ចេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ខណៈ​នេះ​អភិបាល​ខេត្តកំពត លោក ចាន់ ចេស្តា រួមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ទៅដល់ ទីតាំង​ខ្លោងទ្វារ​នៃ រមនីយដ្ឋាន​ឋានសួគ៌​បូកគោ នៅ​ខេត្តកំពត ដើម្បី​ដក​ស្លាក​ឈ្មោះ​ថ្មី ដែល​ក្រុមហ៊ុន​សុខា​ផ្លាស់ប្តូរ ដោយ​គ្មាន​ការអនុញ្ញាត ដែល​ធ្វើឱ្យ​បាត់​អត្តសញ្ញាណ​ដើម​របស់​ប្រវត្តិសាស្ត្រ​។​
​គួរ​បញ្ជាក់ថា ប្រតិបត្តិ​ការដក​ស្លាក​ឈ្មោះ​ថ្មី​របស់ រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​បញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បង្គាប់​ឱ្យ​អភិបាល​ខេត្តកំពត ទៅ​ដក​ស្លាក​ថ្មី​របស់​រមនីយ៍ដ្ឋាន ឋានសួគ៌​បូកគោ ដែល​ដាក់ថា «​រមណីយដ្ឋាន​សុខា​ឋានសួគ៌​» នោះ​ជាបន្ទាន់​ឲ្យ​បាន​មុន​ម៉ោង​១១​ថ្ងៃនេះ ក្រោយពី​មានប្រតិកម្ម​យ៉ាងខ្លាំង ពី​ប្រជាពលរដ្ឋ​៕