ទីតាំង​ល្បែងស៊ីសង​ភ្នាល់​ចាក់បាល់​ខុសច្បាប់​៣​កន្លែង​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2017 ក+ ក-

​ខេត្តបាត់ដំបង ៖ ទីតាំង​ភ្នាល់​ល្បែងស៊ីសង​ចាក់បាល់​តាម​ប្រព​ន្ធ័​អ៊ីនធឺណិត​ខុសច្បាប់ ចំនួន​៣ កន្លែង នៅក្នុង​ក្រុង​បាត់ដំបង ត្រូវបាន ក្រុម​អន្តរា​គម​មន៍​បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដឹកនាំ​ដោយ​លោក​ឈឿង គឹម​សុង ប្រធាន​ក្រុម និង កំលាំង​ការិយាល័យ​ជំនាញ បាន​ចុះបង្ក្រាប នៅវេលា​ម៉ោង​១៣:០០​នាទី ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ ។​
​ទីតាំង​ទី​១ ស្លាក​យីហោ All Day ស្ថិតនៅ​ក្នុងភូមិ​កម្មក​រ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ឃាត់ខ្លួន​មុន​ស្ស ចំនួន​២​នាក់ ស្រី​១​នាក់ ប្រុស​១​នាក់​។ ទីតាំង​ទី​២ ស្លាក​យីហោ Olala ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ ឃាត​ខ្លួន​មនុស្ស​ចំនួន​៧​នាក់​ប្រុស ៥​នាក់ ស្រី ២​នាក់ និង​ទី​តាំងទី ៣ ស្លាក​យីហោ 6666 ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ឃាត់ខ្លួន​បុរស​ចំនួន ១១​នាក់​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​ទាំង​៣​ទីតាំង​រួមមាន​៖ ម៉ាស៊ីន ( ខិ​ស​កុំព្យូទ័រ ) ៥២​គ្រឿង ម៉ាស៊ីន ( ម៉ូនីទ័រ ) ៥២​គ្រឿង ម៉ាស៊ីន (​ហាត់​ឌឺ​ស​) ៣​គ្រឿង​។​
​បច្ចុប្បន្ន​ក្រុម​បង្ការ​បង្ក្រាបបាន​បញ្ជូន​ឲ្យ​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕