ឧទ្ធរណ៍​សម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា ក្នុង​ពន្ធនាគារ​ដដែល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បានសម្រេច​តម្កល់​ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជាបានការ​ដដែល ពោលគឺ​បន្ត​ឃុំខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពន្ធនាគារ​ដដែល​។ នេះ​បើតាម​ការបញ្ជាក់​របស់​អគ្គលេខាធិការរង និង​ជា​អ្នក​ពាក្យ​សាលាឧទ្ធរណ៍ លោក ទូច ថា​រិ​ទ្ធិ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​ការសួរដេញដោល​ជា​អសាធារណៈ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា នេះ​។​
​សូម​ជំរាប​ថា កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧ លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ និង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ដោយ​ចោទប្រកាន់​ពីបទ​ល្មើស «​ក្បត់ជាតិ​» ដែល​អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​។ សេចក្តីថ្លែងការណ៍​រប​ស់អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្ហាញថា លោក កឹម សុខា ជាប់ចោទ​ប្រកាន់​ពីបទ «​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​» តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​៕