អ្នកនាំពាក្យ ៖ UN ផ្តល់​យុត្តិធម៌​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ លោក សុខ ឥសាន​មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង​នៅលើ​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នា​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា​ថា ទន្ទឹមនឹង​ការស្នើ​ឲ្យ​អាមេរិក​ឈប់​រករឿង​រុក​គួ​ន​រដ្ឋាភិបាល​កម្ពុជា​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ ( UN ) ក៏បាន​កោតសរសើរ​ក​ម្ពុ​ជា​ថា​ជា​ប្រទេស ដែលមាន​ភាពចាស់ទុំ អាច​ទប់​ទល់នឹង​លំនឹង​នៃ​ការ​បុករុក សាយភាយ ការ​សាបព្រោះ​បដិវត្តន៍​ពណ៌​ពី សហរដ្ឋអាមេរិក បាន​អស់​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងទៅ ។​
​លោក សុខ ឥសាន បាន​បញ្ជាក់ថា ការ​ថ្លែង​បែបនេះ​របស់ UN គឺជារ​ផ្តល់​យុត្តិធម៌​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ជា​តុ​រង្វាន់​ដ៏​ធំ​ចំពោះ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដើរ​លើផ្លូវ​ដ៏​ត្រឹមត្រូវ បាន​នាំ​ប្រទេស​ទៅរក​សន្តិភាព ស្ថេរភាព​នយោបាយ​ម​និង​ការឯកភាព​ជាតិ ដែល​មិនដែល​មាននៅ​កម្ពុជា រាប់រយឆ្នាំ​មកហើយ​។​
​សូមជម្រាបថា ថ្មីៗ​នេះ​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ ( UN ) បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក​ឈប់​រុក​គួ​ន​ធ្វើទុក្ខបុកម្នេញ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការ​លូកដៃ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​និង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា ។​
​អ្នកនាំពាក្យ CPP ក៏បាន​ស្នើ​ដល់​អ្នកវិភាគ និង​សកម្មជន​សិទ្ធិមនុស្ស ព្រមទាំង​សមាជិក​បក្សប្រឆាំង​ផង​ឲ្យ​បើកភ្នែក​មើល​ឲ្យ​ច្បាស់​នូវ​គុណសម្បត្តិ​ដ៏​ធំធេង​រក​អ្វី​មក ប្រៀប​មិនបាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​គោលជំហរ​ច្បាស់លាស់​ក្នុងការ​ដឹកនាំ​និង​គ្រប់គ្រង​ប្រទេស ដោយ​ឈរលើ​គោលការណ៍​ឯករាជ្យ​និង អធិបតេយ្យភាព​ជាតិ ។​
​លោក សុខ ឥសាន ថែមទាំង​បាន​បញ្ជាក់ថា ដោយសារ​គោលការណ៍​នេះហើយ​បានជា​អាច​រក្សាបាន​សន្តិភាព ស្ថេរភាព​នយោបាយ​និង​ពង្រឹង​បាន​នូវ​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា រហូតដល់​សព្វថ្ងៃ​៕