កម្ពុជា​ប្រកាស​ផ្អាក​សកម្មភាព​ស្រាវជ្រាវ និង​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ កម្ពុជា​បានប្រកាស​ជា​ផ្លូវការ​ហើយ​អំពី​ការផ្អាក​សកម្មភាព​ស្រាវជ្រាវ និង​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន ហើយ​ការផ្អាក​នោះ​នឹង​ចាប់ផ្តើម​ពី​ពេលនេះ រហូត​មាន​បទបញ្ជា​ជាថ្មីទៀត ។​
​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន និង​ជា​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ និង​រុករក​អដ្ឋិធាតុ ជនជាតិ​អាមេរិក​បាត់​ខ្លួន (POW/MIA) នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧​ម្សិលមិញ​បានប្រកាស​ប្រាប់​អភិបាល​រាជធានី​-​ខេត្ត អំពី​ការផ្អាក សកម្មភាព​ស្រាវជ្រាវ និង​រុករក​អដ្ឋិធាតុ ជនជាតិ​អាមេរិក ដែល​បាត់​ខ្លួន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​មាន​បទបញ្ជា​ថ្មី ៕