ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​១០ ខែតុលា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​បន្ថែម​ស្តីពី​អាកាសធាតុ​នៅ​កម្ពុជា​ដោយ​បញ្ជាក់ថា ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប នឹងធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ក្នុង​កំរិត​ពី​បង្គួរ​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧៕