រថយន្ត​៤​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​៤​គ្រឿង​បណ្តាល​ឲ្យ​របួស​៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2017 ក+ ក-

​ខេត្តបាត់ដំបង ៖ រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ​ក្រុមហ៊ុន​ដឹក​ស្រា​បៀរ​អង្គរ បាន​បុក​រថយន្ត បន្តកន្ទុយ​គ្នា​៤​គ្រឿង ដោយ​បុក​រថយន្ត​ស្រប​ទិស​១​គ្រឿង​និង​រ៉េ​ទៅបុក​រថយន្ត​ប​ញ្ច្រា​សើ​ទិស​២​គ្រឿង បណ្តាល​ឲ្យ​
​របួស​មនុស្ស ប្រុស ស្រាល​៣​នាក់​។ ករណីនេះ​កើតឡើង​កាល​ម៉ោង​១២ និង​២០​នាទ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៧(​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥)​នៅ​ចំនុច​ក្រុម​២ ភូមិ​ស្រះកែវ​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​
​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ​បង្ក គ្រោះថ្នាក់​ចរាចរណ៍​ស្លាក​លេខ​តាកែវ​3A0788 (​ក្រុមហ៊ុនស្រា​បៀ​អង្គរ​) ជា​អ្នកបង្ក បាន​បុក​រថយន្ត​ហាយ​លិ​ន​ឌ័​យ (​គ្មាន​ស្លាក​លេខ​) ពីក្រោយ ហើយ​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ​បាន​បាន​រ៉េ​ចង្កូត ទៅ​ឆ្វេង​ដៃ​ជ្រុល​ទៅបុក​រថយន្ត​កាមរី (​ខាងស្តាំ បញ្ច្រាស់ទិស​)១​គ្រឿង​ទៀត ហើយ​រថយន្ត​កាមរី​ត្រូវ​រថយន្ត​ហាយ​ព្រី​ត​បាន​បុក​ពីក្រោយរ​បន្ត​។ ក្នុង​ហេតុការណ៍​នេះ​បង្ក​ឲ្យ​របួសស្រាល​៣​នាក់​ប្រុស​។​
​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​សង្កែ​សន្និដ្ឋានថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ ក្រុមហ៊ុនស្រា​បៀ​អង្គរ​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ប្រមូល​រថយន្ត​ទាំង​៤​គ្រឿង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​សង្កែ​រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ​៕