គណបក្ស​លោក ញ៉ឹក ប៊ុនឆៃ ចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ គណបក្ស​បក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​អតីត​គ្រប់គ្រង​ដោយ​លោក ញ៉ឹក ប៊ុនឆៃ នៅ​ថ្ងៃទី​០៦ ខែតុលា​នេះ បានចេញ​នូវ​សេចក្តីថ្លែងការណ៍​មួយ ដោយ បានប្រកាស​គាំទ្រ​នូវ ចំណាត់ការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ចាប់ខ្លួន លោក កឹម សុខា ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ទាក់ទង​បទ​ក្បត់ជាតិ ។​
​គេ​មិនដឹងថា ហេតុដូចម្តេច​បានជា​គ​ណ​បក្ស​ខ្មែរ​រួបរួម​ជាតិ ទើប​ចេញមុខ​ប្រកាស​គាំទ្រ​ចំណាត់ ការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ចាប់ខ្លួន​មេបក្ស​ប្រឆាំង​នោះទេ ព្រោះថា សេចក្តីថ្លែងការណ៍​បែប នេះ​វា​គួរតែ​ធ្វើ​ភ្លាមៗ បន្ទាប់ពី​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល ៕