ត្រឹមតែ​០៤​ថ្ងៃ​ពលរដ្ឋ​ស៊ី​រី​២៥០​នាក់​ស្លាប់ ក្រោមការវាយប្រហា​រដឹក​នាំ​ដោយ​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2017 ក+ ក-

ដា​ម៉ាស ៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី (SOHR) បាន​អះអាងថា ការវាយប្រហារ​តាមផ្លូវ​អាកាស​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក នៅក្នុង​ទីក្រុង​រ៉ា​កា (Raqqa) របស់​ប្រទេស​ស៊ី​រី​ក្នុងអំឡុងពេល ០៤​ថ្ងៃ​កន្លងទៅនេះ​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​យ៉ាងតិច​២៥០​នាក់ ស្លាប និង​ជាច្រើន​នាក់​រងរបួស ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ​។​
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី (SOHR) ដែលមាន​មូលដ្ឋាន​នៅក្នុង​ចក្រភព​អង់គ្លេស​បាន​អះអាង​ទៀតថា ប្រតិបត្តិការ​តាមផ្លូវ​អាកាស​ធ្វើឡើង​ដោយ​ក្រុមចម្រុះ​អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក បាន​ផ្តាច់​យកអាយុ​ជីវិត​ប្រជាជន​ស៊ីវិល​ស្លូតត្រង់ យ៉ាងហោចណាស់​ចំនួន​១,១១៧​នាក់ ដោយ​ក្នុងនោះ​រួមមាន​កុមារ​២៦៧​នាក់ និង​ស្ត្រី​១៦៤​នាក់ បើ​គិត​ចាប់​តាំងតែ​ពី​ខែមិថុនា ឆ្នាំ​២០១៧​។ SOHR បាន​ឲ្យ​ដឹងថា ៨៥​ភាគរយ នៃ​ទីក្រុង Raqqa ត្រូវបាន​វាយ​រំដោះ​ចេញពី​ការគ្រប់គ្រង​របស់​ក្រុម​សកម្មប្រយុទ្ធ ISIS ហើយ​៕