ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្លាស់ប្តូរអភិបាលខេត្តបាត់ដំបង
រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្លាស់ប្តូរអភិបាលខេត្តបាត់ដំបង ដោយតែងតាំង លោក ងួន រតនៈ ជាអភិបាលខេត្តបាត់ដំបង ជំនួសលោក ច័ន្ទ សុផល ដែលត្រូវចូលនិវត្តន៍ ៕