ឆ្នោត​មហាលាភ​ឡូតូ ​ប្រកាសផ្តល់​រង្វាន់​ពិសេស​ថ្មីៗ​ជាច្រើន​បន្ថែមទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2017

​ភ្នំពេញ ៖ ក្រុមហ៊ុន​ឆ្នោត​មហាលាភ​ឡូតូ បានរៀបចំ​ធ្វើ​ស​ន្និសិទ​កាសែត បង្ហាញ​ពី​កម្មវិធី​ប្រូ​មូ​សិន​ពិសេស​ថ្មី​ៗជាច្រើនដែល​ក្រុមហ៊ុន​បានរៀបចំ​បន្ថែមទៀតសម្រាប់ផ្តល់ជូន​អតិថិជន​របស់ខ្លួន​។ ពិធី​នេះ ធ្វើ​នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧​​។​
​មានប្រសាសន៍​នៅក្នុង​ឱកាសនោះ លោក ​ផូង វ៉ាន់​ហាច ប្រធាន​ផ្នែក​ប្រតិបត្តិ បានលើកឡើង ថា ដោយមាន​ការគាំទ្រ និង​ជឿទុកចិត្ត​យ៉ាងខ្លាំង​ពី​អតិថិជន បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ឆ្នោត​មហាលាភ​ឡូតូ​មានការ​វិវត្តន៍​ខ្លួន​បាន​យ៉ាង​ឆាប់រហ័ស​។ លោក ថា ក្រុមហ៊ុន​ឆ្នោត​មហាលាភ​ឡូតូ ទទួលបាន​ការវិនិយោគ និង​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ ទោះបីជា​ទើបតែ​ចាប់ផ្តើម​ដំណើរការ​ក្តី តែ​ទទួលបាន​ការជឿទុកចិត្ត​ពី​សំណាក់​ប្រជាជន​កម្ពុជា​គ្រប់រូប ដែល​កត្តា​នេះ បង្ហាញឱ្យឃើញថា អតិថិជន​ជាច្រើន​ទទួលបាន​ឱកាស​ស្មើគ្នា​ក្នុងការ​មានសំណាង​ឈ្នះ​រង្វាន់​ពិតប្រាកដ​ពី​ក្រុមហ៊ុន​ឆ្នោត មហាលាភ​ឡូតូ​។
​លោក ផូង វ៉ាន់ហាច បាន​បន្ថែមថា ជាការ​ថ្លែងអំណរគុណ និង​ផ្តល់​សំណាង​ដល់​អតិថិជន​ទាំងអស់​ជា​បន្តបន្ទាប់​ទៀត ដែល​តែងតែ​គាំទ្រ​ក្រុមហ៊ុន​ឆ្នោត​មហាលាភ​ឡូតូ បាន​បង្កើត​នូវ​កម្មវិធី​ដ៏​ពិសេស​រយៈពេល​៣​ខែ ជូន​ដល់​អតិថិជន​ទាំងអស់​ដែល​ក្នុងនោះ​រួមមាន ​៖
– ជាវ​ឆ្នោត​ចំនួន​៤,០០០​រៀល ទទួលបាន​លេខ​លាភ​ចំនួន ១​លេខ​
– ជាវ​ឆ្នោត​ចំនួន​៨,០០០​រៀល ទទួលបាន​លេខ​លាភ​ចំនួន ២​លេខ​
– ជាវ​ឆ្នោត​ចំនួន ១២,០០០​រៀល ទទួលបាន​លេខ​លាភ​ចំនួន ៣​លេខ​
​អតិថិជន​ទាំងអស់​អាច​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ផ្ទួនៗ​ដូចជា​៖
*​ ​រង្វាន់ Jackpot សរុប​ចំនួន​៦២៨​លាន​រៀល ស្មើរ​នឹង​ ១៥​ម៉ឺន ៧​ពាន់ដុល្លា​រ​។
*​ ​ឈ្នះ​រង្វាន់​លេខ​លាភ​រៀងរាល់ថ្ងៃ​សរុប​ចំនួន​៤​លាន​រៀល ស្មើរ​នឹង​ ១,០០០​ដុល្លា​រ។​
​លោក ផូង វ៉ាន់​ហាច បាន​បញ្ជាក់ថា អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ ភ្នាក់ងារ​លក់​ទាំងអស់ ក៏​នឹងត្រូវ​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ចំនួន​២០​ម៉ឺន​រៀល ស្មើៗ​នឹង​៥០​ដុល្លារ នៅ​រាល់ពេល​ដែលមាន​អតិថិជន​ឈ្នះ​រង្វាន់​៕