គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​ជាង​៤០០​នាក់ រយៈពេល​៩​ខែ​ឆ្នាំ​២០១៧
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៧​នេះ គ្រោះថ្នាក់​ចរាចរណ៍ បានសម្លាប់​មនុស្ស ៤២៦​នាក់ និង​១.២១៦​នាក់​ទៀត រងរបួស​។​
​តាម​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា ការត្រួតពិនិត្យ​ល្បឿន​ក្នុង​៣​ត្រីមាស ឆ្នាំ​២០១៧ មាន​រថយន្ត​បើកបរ​ល្មើស​ល្បឿន​ចំនួន​៥.០៦៣​គ្រឿង បានមក​បង់ប្រាក់​ពិន័យ​ចំនួន ៣.៦៦០​គ្រឿង ក្នុងនោះ​បង់​រួច​ចំនួន ៩៥៩​គ្រឿង ស្មើ​២៦​ភាគរយ ចំពោះ​ម្ចាស់​រថយន្ត​មិនទាន់​មក​បង់ប្រាក់ ពិន័យ​មាន​ចំនួន ១.៤០៣​គ្រឿង​។ ចំណែក​ប្រាក់​ពិន័យ​ដែល​ទទួលបាន​សរុប​មាន​ចំនួន ៣៨២.១៩០.០០០​រៀល​។ ចំណែក​ខេត្ត​ដែលមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ច្រើនជាងគេ រួមមាន​៖ ខេត្តកណ្ដាល​អ្នកស្លាប់​៥០​នាក់​, កំពង់ធំ អ្នកស្លាប់​៣៥​នាក់ និង​រាជធានី​ភ្នំពេញ​អ្នក​សា្ល​ប់​ចំនួន​៣១​នាក់​។ ដូច្នេះ​ចំនួន​អ្នក​សា្ល​ប់​ជា​មធ្យម​ក្នុង​មួយថ្ងៃ​មាន​ចំនួន​៤.៧​នាក់​និង​របួស ចំនួន​១៣.៥​នាក់ ៕