រដ្ឋមន្ត្រីក្រសួង​អប់រំ ៖ ជំនួយ​របស់ EU ពិតជា​ចំ​គោលដៅ​នៃ​ការអភិវឌ្ឍ​ធនធាន​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2017 ក+ ក-

​ភ្នំពេញ ៖ លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា ជំនួយ​របស់​សហភាព​អឺរ៉ុប​(EU)​ជួយ​មកដល់​ប្រទេស​កម្ពុជា លើ​ផ្នែក​អប់រំ ពិតជា​ចំ​គោលដៅ​យ៉ាងពិត​ប្រាកដ​។​
​ផ្លែង​ក្នុង​ពិធី​សម្ពោធ​កម្មវិធី សហប្រតិបត្តិការ​បែលហ្ស៊ិក រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៧​ដល់​២០២១ របស់​អង្គការក្រៅរដ្ឋាភិបាល របស់​សហភាព អឺរ៉ុប នៅ​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៧​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​ថ្លែងថា ជំនួយ​ដែល​សហភាព អឺរ៉ុប​ផ្តល់​ឲ្យ​ពិតជា​ត្រឹមត្រូវ​មែនទែន ហើយ​ចំណុច​ដែល​ផ្តោត​នោះ គឺ​លើ​វិទ្យាសាស្ត្រ គណិតវិទ្យា​”​។ ហើយ​កម្ពុជា​នឹង​បង្កើត​គំនិត​ថ្មី នៅក្នុង​វិស័យ​បច្ចេកវិទ្យា ខណៈដែល​ជំនួយ​ដែល​ផ្តល់​ដោយ EU បាន​ជួយ​បណ្តុះបណ្តាល​ឲ្យ​មាន​ជំនាញ ចំណេះដឹង​និង​ជួយ​ឲ្យ​មាន​ឥរិយាបថ​ល្អ​។​
​លោក​រដ្ឋមន្ត្រី​បន្តថា តាមរយៈ​ការជួយជ្រោមជ្រែង​ពី EU និង​បែ​ល​ហ្ស៉ិ​ក នឹងធ្វើ​ឲ្យ​កម្ពុជា​បានសម្រេច​គោលដៅ​ក្នុង​វិស័យ​អប់រំ ក្រោយពី​បញ្ចប់សង្គ្រាម និង​បានធ្វើ​ឲ្យ​កម្ពុជា​មានការ​រីកចំរើន​ផងដែរ​។​
​ទាក់ទិន​នឹង​ការផ្តល់​គម្រោង​៥​ឆ្នាំនេះ លោក ហ្វី​លី​ព គ្រី​ឌែ​ល​កា (Philippe Kridelka)​ឯកអគ្គរាជទូត​នៃ​ព្រះបាទ​ព្រះមហាក្សត្រ នៃ​ប្រជាជន​ប៊ែ​ល​ហ្ស បាន​មានប្រសាសន៍ថា ដោយ​មើលឃើញថា ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព មាន​ស្ថេរភាព​នយោបាយ មានការ​អភិវឌ្ឍន៍ និង​ត្រូវការ​អភិវឌ្ឍ​បន្ថែម​លើ​វិស័យ​សំខាន់ៗ​មួយចំនួនទៀត ទើប​រដ្ឋាភិបាល​ប៊ែ​ល​ហ្សិ​ក តាមរយៈ EU បានសម្រេច​ផ្តល់​ថវិកា​មួយចំនួន​ដល់​អង្ក​ការ​ចំនួន​៩​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​អនុវត្ត​នូវ​គម្រោង​៥​ឆ្នាំនេះ​។ តាមរយៈ​គម្រោង​៥​ឆ្នាំ​នេះដែរ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជា​២០​លាន​យូរ៉ូ ទៅលើ​ខេត្ត​គោលដៅ​មួយចំនួន ដោយ​ផ្តោតទៅលើ​វិស័យ អប់រំ សុខាភិបាល កសិកម្ម ការពា​ធនធានធម្មជាតិ និង​ការការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជា​ដើម​៕