តាម​សុំ​ស្នេហ៍​២​ឆ្នាំ​មិនបាន ទៅ​ចាប់រំលោភ​ដល់ផ្ទះ​រួច​យក​ដង​អំបោស​រុកចូល​ប្រដាប់ភេទ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2017 ក+ ក-

​ភ្នំពេញ ៖ យុវជន​ម្នាក់​ដូចជា​សាហាវ​ពេក​ហើយ ធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅលើ​នារី​ម្នាក់ តែ​មិនបាន​សម្រេច​ដោយសារ​ប្រដាប់ភេទ​អត់​ឡើង កើតក្តី​ម៉ួ​រ​ម៉ៅ បាន​ឱកាស​ហើយ តែ​មិនបាន​សម្រេច ខឹង​បែ​ជា​យក​ដង​អំបោស​ទៅ​រុក​ប្រដាប់ភេទ​នារី​រងគ្រោះ​បណ្តាល​ឲ្យ​រងរបួស កាលពី​យប់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅ​បន្ទប់​ជួល​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​រត់គេចខ្លួន រហូតដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ រួមជាមួយ​កម្លាំង​ជំនាញ អធិការដ្ឋាន​ខណ្ឌ ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​បាន នៅក្បែរ​សាលា​អង​អេង សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។​
​ជនសង្ស័យ ឈ្មោះ គុយ សុ​គុន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ កម្មករ​ឃ្លាំងទំនិញ ស្នាក់នៅ​បន្ទប់​ជួល ក្មា​បែរ​សាលា​ព្រះ​អង្គអេង សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន មាន​ស្រុកកំណើត ភូមិ​គេ​ន្ធា​ក ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​ប​ល័​ង្គ ខេត្តកំពង់ធំ ។ ចំណែក​ជនរងគ្រោះ ឈ្មោះ ជ ស រ អាយុ​២២​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ មាន​ស្រុកកំណើត ស្រុក​ប្រាសាទ​បា​ល័​ង្គ ខេត្តកំពង់ធំ ។​
​តាម​សម្តី​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា បន្ទប់​ស្នាក់នៅ​រាល់ថ្ងៃ​មាន​គ្នា​៥​នាក់ ហើយ​នៅវេលា​ម៉ោង ៤​ល្ងាច​ថ្ងៃទី​១៩ ខែតុលា នាង​បានចេញ​មកពី​រោងចក្រ​មុនគេ ហើយ​ចូល​ផ្សារ រក​ទិញ​ម្ហូ​ម​រួច ដល់​វេលា​ម៉ោង​៥​ល្ងាច ដើរ​ចូលដល់​បន្ទប់​ជួល ស្រាប់តែ​លេច​មុច​ជនសង្ស័យ ចូលទៅ​ដែរ ខ្ទាស់​គន្លឹះទ្វារ​ជាប់​ចាប់ បោច​សម្រាត​ខោអាវ​ចោល​អស់ ចងដៃ​ចងជើង រួច​ធ្វើ​សកម្មភាព​រំលោភ តែ​មិនបាន​សម្រេច ជនសង្ស័យ​ប្រើ​ហឹ​ង្សា​ដោយ ដៃ​លូក​ខ្វេះ និង​យក​ដង​អំបោស​រុក ឆ្គៀ​ល​ប្រដាប់ភេទ បណ្តាល​ឲ្យ​រងរបួស រហូតដល់ មិត្ត​ភ័​ក្រ ស្នាក់នៅ​បន្ទប់​ជាមួយ​មកដល់​គោះទ្វារ​ហៅ ទើប​ផ្អើល ជនសង្ស័យ​រត់គេចខ្លួន តែ​ទោះជា​យ៉ាងណាក្តី ជនសង្ស័យ ជា​អ្នក​ស្គាល់ រស់នៅ​ស្រុក ភូមិ​ជាមួយគ្នា ជា​ឱកាស​មួយ ងាយ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន ។​
​តែបើ​តាម​សម្តី ជនសង្ស័យ​វិញ បាន​ឲ្យ​ដឹងថា ខ្លួន​តាម​លួច​ស្រឡាញ់ សុំ​ស្នេហ៍​នាង ២​ឆ្នាំ​កន្លងមកហើយ តែ​នាង​ចេះតែ​បដិសេដ លុះ​មកដល់​ល្ងាច​ថ្ងៃទី​១៩ ខែតុលា អត់​ទ្រាំលែងបាន ចេញពី​ធ្វើ​ការងារ សំដៅទៅ​បន្ទប់​ជួល​របស់​នាង សុំ​ស្នេហ៍ មិនបាន​ខឹង ទ្រាំ​មិនបាន​ចាប់រំលោភ​តែម្តង មិនបាន​សម្រេច ដោយសារ​ប្រដាប់​អត់​ឡើង ប្រើ​ដៃ​លូក​ខ្វេះ និង​យក​ដង​អំបោស​រុក តែម្តង ។​
​តាម​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ បានធ្វើ​សកម្មភាព​ល្មើស ចូលទៅ​ចាប់ចង​ដៃជើង​នារី​រងគ្រោះ ហើយ​ចាប់រំលោភ​នារី​ម្នាក់ នៅ​បន្ទប់​ជួល ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​២ តែ​មិនបាន​សម្រេច ដោយសារ​ប្រដាប់ភេទ​របស់​ជនសង្ស័យ​អត់​ឡើង ទើប ជនសង្ស័យ​ប្រើ​អំពើ​ហឹ​ង្សា ដោយ​យក​ដង​អំបោស​ទៅ​រុក​ប្រដាប់ភេទ​នារី​រងគ្រោះ ហើយ​រត់​គេចខ្លួនបាត់ ចំណែក​នារី​រងគ្រោះ ត្រូវបាន​សាច់ញាតិ​ដឹកបញ្ជូន​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ រួច​ប្តឹងទៅ​សមត្ថកិច្ច តែម្តង ។ នគរបាល​បន្តទៀតថា ក្រោយពី​ទទួល​បណ្តឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ និង​កម្លាំង​ផ្នែក​ជំនាញ ក្រោម​បញ្ជា​របស់លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ ធ្វើការ​ស្រាវជ្រាវ តាម​អត្តសញ្ញាណ ជនសង្ស័យ ដែល​បាន​រត់គេចខ្លួន​ក្រោយ​កើតហេតុ ទីបំផុត​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា នេះ​ទើប​កម្លាំង​តាម​ស្រាវជ្រាវ ចាប់ខ្លួនបាន​ជនសង្ស័យ​ដែលរ​ត់ទៅ​សងក​ងំ​លាក់​ខួ​ន​នៅ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រួច​នាំទៅ​ចូល​ប៉ុស្តិ៍​ចោមចៅ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី ៕