លោក លឺ ឡាយស្រេង រត់ភៀសខ្លួន​ចេញទៅ​ក្រៅប្រទេស​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច លោក លឺ ឡាយស្រេង  បាន​ចាក​ចេញពី​កម្ពុជា ទៅកាន់​ទីក្រុង​បាងកក​ហើយ នៅវេលា​ម៉ោង​៦ និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧​នេះ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ក្នុងស្រុក ដោយ​ដកស្រង់​សំដី​មន្ត្រី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ តាម​ព័ត៌មាន​លោក លឺ ឡាយស្រេង បានធ្វើ​ដំណើរ​តាម​ជើងហោះហើរ Bangkok Air PG 938 និ​ងា​ន​ទៅដល់​ប្រទេស​ថៃ ហើយ​ដែរ ។​
​លោក លឹ ឡាយស្រេង បាន​ភៀសខ្លួន​ចេញពី​ប្រទេស​យ៉ាង​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​នេះ ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលជា​គណបក្ស​រាជានិយម បានប្រកាស​ដាក់ពាក្យ​ប្តឹង​លោក លឺ ឡាយស្រេង ចំពោះ​ការប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល​ជាទីគោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​រា​ស្ត្រ​ខ្មែរ ៕