គួរ​ឲ្យ​អាសូរ​! ក្មេងប្រុស​២​នាក់​លង់ទឹក​ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 October, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុស​២​នាក់​បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​តាម​បង​ទៅ​ដាក់​ទ្រូ​នៅ​ស្រែ ។ ករណី​គួរ​តក់ស្លុត​នេះ​កើតឡើង​នៅវេលា​ម៉ោង​១​ថ្ងៃត្រង់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ នៅត្រង់ចំណុច​ប្រឡាយ​ខាងលិច​ភូមិ​ចំការចេក ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​
​លោក​វរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​មង្គល​បូរី​បាន​ប្រាប់​ឲ្យ​ដឹងថា ក្មេង​ជនរងគ្រោះ​ទាំង​២​នាក់ ៖ ទី​១​ឈ្មោះ ធឿ​ម ចាន់ថា​ត់ ភេទ​ប្រុស អាយុ​១០​ឆ្នាំ រស់នៅ​ភូមិ​ចំការចេក ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ ទី​២​ឈ្មោះ រី សារឿ​ម ភេទ​ប្រុស អាយុ​១១​ឆ្នាំ រស់នៅ​ភូមិ ក្រមល់ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ លោក រស់ សំបូរ បាន​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ​នោះ​ម្តាយ​កុមារ​រងគ្រោះ​ទាំង​២​នាក់​បាន​ជាប់រវល់​ទៅ​ដង្ហែ​សព​យាយ​របស់​កុមារ​រងគ្រោះ​យកទៅ​បូជា​នៅឯ​វត្ត​។ ម្តាយ​ឪពុក​ក្មេង​ទាំង​២​ក្រោយពី​វិលត្រឡប់​មកវិញ​បាន​ត្រឹម​ឱប​សព​កូន​យំសោក​ស្តាយ​ប៉ុណ្ណោះ​។
​កុមារ​រងគ្រោះ​ទាំង​២​ត្រូវបាន​ឪពុក ម្តាយ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​រៀងៗ​ខ្លួន​៕