លោក ឃួ​ង ស្រេង ចូលរួម​សូត្រមន្ត​ក្រុង​ពាលី​សុំ​សេចក្តីសុខ​នៅ​វត្តភ្នំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 October, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ប្រារព្ធ​ពិធី សូត្រមន្ត​ក្រុង​ពាលី សុំ​សេចក្តីសុខ សុភមង្គល នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​នាពេលខាងមុខ ។​
​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ពិធី​នេះ​តែងតែ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ មុនពេល​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ដែលជា​ព្រះរាជ​ពិធីបុណ្យ​តាមបែប​ប្រពៃណី​ដី​ធំ សម្រាប់​ប្រទេស​កម្ពុជា​៕