តុលាការ​កំពូល​បើកសវនាកា​រ​ដោយ​ពុំមាន​លោក កឹម សុខា នៅ​ព្រឹកស្អែក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​តុលាការ​នឹង​បើកសវនាការ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៧​នេះ ដើម្បី​ជំនុំជម្រះ​បណ្ដឹង​ប្រឆាំងនឹង​ដីកា​សម្រេច​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​សវនាការ​នោះ​ពុំមាន​វត្តមាន​លោក កឹម សុខា នោះទេ ។​
​មន្ត្រី​តុលាការ​កំពូល​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា សវនាការ​នេះ​គឺជា​រឿង​មុន​អង្គសេចក្តី ពុំ​ចាំបាច់​មាន​វត្ត​មា​ជន​ត្រូវ​ចោទ ចូលរួម​សវនាការ​ក៏បាន​ដែរ ពោល​គឺមាន​ត្រឹម​វត្តមាន​ក្រុម​មេធាវី​គឺ​គ្រប់គ្រាន់ ព្រោះ​សវនាការ​នេះ​សួរដេញដោល​ពាក់ព័ន្ធ​តែ​អង្គច្បាប់​ប៉ុណ្ណោះ ៕