រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដឹង​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​បានចេញ​ដីកា​កោះហៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មក​ចូលរួម​សវនាការ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨​ព្រឹក នៅ​តុលាការ​កំពូល (​បន្ទប់​១) លើ​កម្មវត្ថុ​បណ្តឹងសុំ​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។​
​តាម​លិខិតអញ្ជើញ​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សូម​អញ្ជើញ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទីស្នាក់ការ​៖ ផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​ចូល រួម​សវនាការ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨​ព្រឹក នៅ​តុលាការ​កំពូល (​បន្ទប់​១) កម្មវត្ថុ​បណ្ដឹង ប្ដឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​
​ដូច្នេះ គេ​អាច​នឹង​ទស្សន៍ទាយ​បាន​ថា ជោគវាសនា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នឹង​បានដឹង​ពិតប្រាកដ​នៅ​ថ្ងៃ​បើកសវនាការ​នោះ​ហើយ ប៉ុន្តែ​មតិ​ភាគច្រើន​អះអាងថា គណបក្សប្រឆាំង​មួយ​នេះ នឹងត្រូវ​រំលាយ​ដោយ​ពិតប្រាកដ ៕