គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.០​រ៉ិ​ច​ទ័​រ វាយប្រហារ​តំបន់ New Caledonia
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2017 ក+ ក-

​បារាំង ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ ចេញផ្សាយ​ថា គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់ ៧.០​រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​នៅ​តំបន់ តា​ឌី​ត (Tadine) ស្ថិតនៅ​ចម្ងាយ​១២​គីឡូម៉ែត្រ ពី​ភាគ​ខាងកើត​នៃ​កោះ ញូ​កាឡេ​ដូ​នៀ (New Caledonia) ជា​ដែន​កោះ​កម្មសិទ្ធិ​របស់​ប្រទេស​បារាំង ស្ថិតនៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​និរតី (​ភាគ​ត្បូង​កោះ​ហ្វី​ជី និង​ភាគ​ឦសាន​អូស្ត្រាលី​) កាលពី​វេលា​ម៉ោង​៨ និង​៤២​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។
​គ្រោះ​រញ្ជួយ​ដី​នេះ​មាន​ជម្រៅ​ពី​ក្នុង​ដី​១៤.៩​គីឡូម៉ែត្រ ហើយ​សម្រាប់​ការព្រមាន​ពី​រលក​យក្ស​ស៊ូណាមិ​នោះ គឺ​មិនមាន​នោះឡើយ​។ ទោះបីយ៉ាងណា​នៅ​មិនទាន់មាន​សេចក្តីរាយការណ៍​បញ្ជាក់​ពី​ចំនួន​ជនរងគ្រោះ និង​ការខូចខាត​នោះដែរ​។
​សូមបញ្ជាក់ថា ដែន​កោះ New Calendonia របស់​បារាំង​នេះ​មាន​ប្រជាជន​រស់នៅ​ជិត​៣០០,០០០​នាក់​៕