វ៉ៃខ្នោះ​បុរស​ម្នាក់​ក្រោយ​រំលោភ ហើយ​ប៉ុនប៉ង​សម្លាប់​កុមារី​អាយុ​៩​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ម្សិលមិញ​សមត្ថកិច្ច​បាន​សហការ​ចាប់​វ៉ៃខ្នោះ​ជនសង្ស័យ​ម្នាក់ ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​សេព​ន្ថ​វៈ និង​វាយ​ប៉ុនប៉ង​សម្លាប់ កុមារី​រងគ្រោះ អាយុ​៩​ឆ្នាំ​ម្នាក់ កាលពី​វេលា​ម៉ោង​១៩,៣០​នាទី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ដី​ឡូ​តិ៍ ទំនេ ផ្លូវលំ ភូមិ ព្រែក​ទាល់​១ សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ញ៉ នាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡាន ស្នាក់នៅ​ឃ្លាំង​ឡាន​ដឹកទំនិញ ផ្លូវលំ ភូមិ ព្រែក​ទាល់​១ សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​កុមារី​រងគ្រោះ​អាយុ​៩​ឆ្នាំ​) ឈ្មោះ ស លហ ភេទ​ស្រី អាយុ​៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នា​នៅ​សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នោះ​យើង​ដកហូត​បាន​វត្ថុតាង ដែល​បន្សល់​នៅ​កន្លែង​កើត ហេតុ​រួមមាន​៖ ស្បែកជើងផ្ទាត់​ជ័រ​ពណ៌​ខ្មៅ ចំនួន​១​គូ​, ស្បែកជើង​ស៊ក (​របស់​ក្មេង​) ឆ្នូត​ពណ៌​ស លាយ​ខ្មៅ ចំនួន​មួយ​ចំហៀង​,​ខោ​ង​ជើង​ខ្លី​ចំនួន​២, ដុំឥដ្ឋ​ប្រឡាក់​ឈាម​ចំនួន​២​ដុំ​, សំបកបាវ​ស៊ីម៉ង​តិ៍ ប្រឡាក់​ឈាម​ចំនួន​១ និង សម្ភារៈ​មួយចំនួនទៀត ៕