លោក ជាម យៀប ច្រានចោល​ការ លើកឡើង​របស់លោក សុន ឆ័យ រឿង​ចំណាយ​ថវិការដ្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2015 ក+ ក-

ភ្នំពេញ​៖ លោក ជាម យៀប សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា បានប្រកាស​ច្រានចោល​ការលើកឡើង​រប​ស់លោក សុន ឆ័យ អនុប្រធាន គណៈកម្មការ​ទី​២ ដែល​បាន​លើកឡើងថា នៅក្នុង​ឆ្នាំ​២០១៤​កន្លងទៅនេះ រដ្ឋសភា​បាន​ប្រើប្រាស់​ថវិកា អស់​ចំនួន​ប្រមាណ ជាង​១១​លាន​ដុល្លារ​អាមេរិក ទៅលើ​ការងារ​ផ្សេងៗ ដែល​ការចំណាយ​នេះ គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ពី​អ្នកពាក់ព័ន្ធ​នៅក្នុង​រដ្ឋសភា​នោះទេ​។​

​ការច្រានចោល​របស់លោក ជាម យៀប ពេលនេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត នៅ​រសៀល ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៥ ដើម្បី​ឆ្លើយបំភ្លឺ​ស្តីពី​ការចំណាយ​នៅក្នុង​រដ្ឋសភាជាតិ​។​
​លោក ជាម យៀប បាន​មានប្រសាសន៍ថា ការលើក​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ គឺជា​រឿង​មិន​ពិត​មិន​ត្រឹមត្រូវ​ហើយ​គ្មាន​ភស្តុតាង​ច្បាស់លាស់​ទេ​។​

​លោក ជាម យៀប បានបដិសេធចពោះការលើកោឡើងរបស់លោកស៊ុន ឆ័យ ដែលថា “​ការបាត់​លុយ​នៅក្នុង​រដ្ឋសភា មាន​ប្រភព​ធំ​ចំនួន​២ ទី​១-​ការចាយវាយ​ពាក់ព័ន្ធ ទៅនឹង សេវាកម្ម ដែលមាន​ទឹកប្រាក់​ប្រហែលជា ១១ ទៅ​១២​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​។ សេវា​កម្មនេះ ប្រើប្រាស់ ដូចជា​ភ្ញៀវ​មក ទស្សនា​ប្រទេស យើង​តាមរយៈ​រដ្ឋសភា ឬក៏​បេស​សកម្ម របស់​រដ្ឋសភា​ទៅ ក្រៅ ប្រទេស​អី ឃើញ​ចាយវាយ ខ្ជះខ្ជាយ​មែនទែន ១១​លាន​កន្លះ សម្បើម​មែនទែន ! អត់​មាន​អ្នក​ត្រួត ពិនិត្យ​ទេ និង​ទី​២-​ការចំណាយ​ទៅលើ ការសាងសង់ និង​ទិញ​សម្ភារ​”៕0295