តុលា​ការចេញ​ដីកា​តាម​ចាប់ខ្លួន​លោក​ផ្កាយ​៣​គ្រឿងញៀន គីម ចាន់នី ពាក់ព័ន្ធ​ករណី​ឆបោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2015 ក+ ក-

​ភ្នំពេញ​៖ តុលា​ការចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក​ផ្កាយ​៣ គីម ចាន់នី អគ្គលេខាធិការរង អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៥ ពាក់ព័ន្ធ​ករណី​ឆបោក​។​

​លោក គីម ចាន់នី និង​ជនជាប់ចោទ​ឈ្មោះ រស់ សុវណ្ណ​វាសនា (​ជាប់ពន្ធនាគារ​ប៉េ​ហ្ស៊ី​) ត្រូវបាន​លោក កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ប្តឹង​ពីបទ​ឆបោក​ក្នុង​រឿង​ខ្ចីលុយ បញ្ចាំ​ដី​នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១២ កន្លងទៅនេះ​។​
​លោក​ផ្កាយ​បី គីម ចាន់នី និង​លោក រស់ សុវណ្ណ​វាសនា ត្រូវបាន​តុលាការ​

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ២​ឆ្នាំ និង​បង្គាប់​អោយ​សង​ប្រា​ក់ជាង ៣៦ ម៉ឺន​ដុល្លារ ដល់​លោក កែវ រ៉េមី លោក ឈឹម ណា​រិ​ទ្ធ និង​អ្នកស្រី អុន សុ​មាលា​។ ចំណែក​លោក គីម ចាន់នី ត្រូវបាន​តុលាការ​ចេញ​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​។​

ទាំង​លោក គីម ចាន់នី និង​លោក រស់ សុវណ្ណ​វាសនា បាន​ហៅ​ការកាត់ក្តី​នេះ គឺជា​អំពើ​អយុត្តិធម៌​ដែល​មិនអាច​ទទួលយកបាន និង​បាន​អំពាវនាវ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ព្រះមហាក្សត្រ ជួយផ្តល់​ភាពយុត្តិធម៌​ដល់​ខ្លួន​៕

10_0លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គីម ចាន់នី​