តាម​ចាប់​ក្រុម​បាញ់បោះ​ក្នុង​ក្លឹប​កំសាន្ត​រ៉ុ​ក ដែលជា​ប្រុស​លោក​កែវ សុខ​ឃាង អតីត​មេ​គយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2015 ក+ ក-

​ភ្នំពេញ​៖ សមត្ថកិច្ច​ចម្រុះបាន​តាម​ប្រមាញ់​ចាប់ក្រុម​ប្រដាប់អាវុធឈ្មោះ​កែវ វិទូ  ដែលជាប្រុស​លោក​កែវ សុខ​ឃាង អតីត​មេ​គយ នៅក្នុង​បុរី​ពិភពថ្មី នៅ​ជិត​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ខណៈ​យក​ឡាន​ទំនើប​ទៅ​ផ្លុ​ង​ចោល បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​បាញ់បោះ​សេរី​នៅក្នុង​ក្លឹប​កំសាន្ត​រ៉ុ ក ជិត​បឹងត្របែក កាលពី​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៥​។​

​ប្រភព​ច្បាស់​ការណ៍​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្រុម​ជនប្រដាប់អាវុធ​ដែល​បាន​បាញ់រះ​នៅក្នុង​ក្លឹប​រ៉ុ​ក គឺមាន​ខ្លះ​ស្លៀកពាក់​ជា​ឯកសណ្ឋាន​សមត្ថកិច្ច និង​ស៊ីវិល ដោយ​ក្នុងនោះ មាន​វត្តមាន​លោក​កែវ សុខ​ឃាង អតីត​មេ​គយ ទូទាំងប្រទេស រួមទាំង​កូនប្រុស​ឈ្មោះ កែវ វិទូ និង​ម្នាក់ទៀត​ជា​ប្អូនប្រុស​របស់​ប្រពន្ធ ព្រមទាំង​បក្សពួក​មួយចំនួនទៀត ដោយ​ពួកគេ​ជិះ​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ពណ៌​ពាក់​ស្លាក​លេខ ២AA 0007 ហើយ​ក្រុម​នេះ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​មនុស្ស​មួយក្រុម​ទៀត នៅក្នុង​ក្លឹប​រ៉ុ​ក ដោយ មានការ​ប្រតាយប្រតប់​គ្នា​ប្រើ​អំពើហិង្សា​ទៅវិញទៅមក នៅមុខ​បន្ទប់​លេខ​២៥១​។ ដោយ​មិន​អស់ចិត្ត និង​អាង​អំណាច​របស់ខ្លួន និង​ជោគជាំ​ដោយ​គ្រឿង​ស្រវឹង​នោះ ក្រុម​ប្រដាប់អាវុធ ដែលជា​ក្រុម​របស់​កូន និង​ប្អូនថ្លៃ​របស់លោក កែវ សុខ​ឃាង បាន​យក​កាំភ្លើង AK-47 ចេញពី​ក្នុង​រថយន្ត​ទំនើប ឡុ​ច​ស៊ី​ស ៥៧០ បាន​បាញ់រះ ចូលទៅក្នុង​ក្លឹប​អស់​ជិត​មួយ​បង់ ដោយបាន​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់ រងរបួស (​ម្នាក់​ជា​មន្ត្រីនគរបាល​) និង​ខូចខាត​សំភារៈ​មួយចំនួន​នៅក្នុង​ក្លឹប​។​

ក្រោយ​កើតហេតុ កំលាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​រកឃើញ​រថយន្ត​របស់​ក្រុម​ប្រដាប់អាវុធ យកទៅ​ផ្លុ​ង ចោល​នៅមុខ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ប្រភពពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា នៅ​ទីតាំង​ផ្លុ​ង​រថយន្ត​នោះ ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ឡោមព័ទ្ធ ដើម្បី​តាមរក​មុខ​ជនបង្ក​យកមក ចាត់ការ​តាមច្បាប់​។ ចំណែក​ក្រុម​សមត្ថកិច្ច​ចម្រុះ​មួយក្រុម​ទៀត​ក៏បាន​ត្រួតពិនិត្យ​សាកសួរ សាក្សី​នៅ​មជ្ឈមណ្ឌល​រ៉ុ​ក​ផងដែរ​៕​boss-fire-gun_1

boss-fire-gun_ឈ្មោះ​កែវ វិទូ