មេដឹកនាំ​ខេត្តមណ្ឌលគិរី​មិន​អើពើ​ការបំផ្លាញ​ព្រៃឈើ​ក្នុង​ដែនជម្រក សត្វព្រៃ និង​ឩ​ទ្យា​ន​ជាតិ​មណ្ឌល សីមា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2015 ក+ ក-

មណ្ឌល​គិ​រីះ​បទល្មើស​ដឹកឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ខេត្តមណ្ឌលគិរី​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​ដែល​គេ​ដឹងថា អ្នកមានអំណាច និង​អ្នកមាន​លុយ​ដូចជា​ឈ្មោះ ហ៊ុន ជា និង​មេ​ឈ្មួញ លឹម ប៊ុណ្ណា បាន​ប៉ាវ​ផ្តាច់មុខ​បង្ក​ឲ្យ​វិនាស​ដែន​ព្រៃ​អភិរក្ស​ជម្រក​សត្វ និង​ឧទ្យាន​ជាតិ​ក្នុង​ខេត្ត​មួយ​នេះ​ស្ទើរ​លាយ​សាបសូន្យ​។​

តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា អ្នកមានអំណាច បាន​ជះ​លុយ​កេណ្ឌ​ប្រជាពលរដ្ឋ​ឲ្យ​យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ចូល​ព្រៃ​ឧទ្យាន​ជាតិ​មណ្ឌលសីមា និង​ព្រៃ​សហគមន៍​កាប់​ឈើ​ប្រណីត​យកទៅលក់​ឲ្យ​ពួកគេ​។ ក្រោយពី​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ហើយ​ឈ្មោះ​ហ៊ុន ជា និង​លឹម ប៊ុណ្ណា បាន​ដឹកជញ្ជូន​តាម​រថយន្ត​គ្រប់​ធុន​ជា​ជំហរ​យកទៅលក់​នៅ​ស្រុក​យួន​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទ្បើ​យ​។ ឈ្មោះ ហ៊ុន ជា និង​លឹម ប៊ុណ្ណា ជា​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ធំ​នៅក្នុង​ខេត្តមណ្ឌលគិរី ហើយដោយ​មាន​មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៅ​ពី​ក្រោយខ្នង​ទើប​ពួកគេ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​ប្រភព​បន្តថា លោក​អភិបាលខេត្ត ក៏ដូចជា​លោកស្នងការ​ខេត្ត​ដែរ ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​ដាក់​ការចោទប្រកាន់ថា ថ្នាក់ដឹកនាំ​ខេត្ត​ទាំង​ពីររូប​ខាងលើនេះ​មានការ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ពី​ឈ្មួញ​ឈ្មោះ ហ៊ុន ជា និង​លឹម ប៊ុណ្ណា ទើបបានជា​បណ្តែតបណ្តោយ​ឲ្យ​មានការ​បំផ្លាញ​ព្រែ​ឈើ​យ៉ាង​អនាធិបតេយ្យ​បែបនេះ​។​

​សេចក្តីរាយការណ៍​មួយចំនួន​បាន​ឲ្យ​ដឹងថា តាមរយៈ​បរិមាណ​នៃ​ការដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​របស់​ឈ្មោះ ហ៊ុន ជា និង​លឹម ប៊ុណ្ណា គឺ​ក្នុង​មួយខែៗ​ពួកគេ​ចំណាយលុយ​យ៉ាងតិច​ពី​២០​ទៅ​៣០​ម៉ឺន​ដុល្លារ ដើម្បី​ជាការ​សម្រួល​ឲ្យ​សមត្ថកិច្ច​បើកផ្លូវ​ដោយ​រលូន​។ ក្នុងនោះ​អភិបាលខេត្ត​មណ្ឌលគិរី​ឈ្មោះ​អេង ប៊ុន​ហៀ​ង​និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក៏​អាច​ទទួលបាន​ផលប្រយោជន៍​យ៉ាង គាប់ចិត្ត​ពី​ឈ្មួញ​ឈើ​ទាំងពីរ​នាក់​ខាងលើ​នេះដែរ ទើប​ពួកគេ​បណ្តោយ​ឲ្យ​បទល្មើស​កើត​ទ្បើង​តាម​អំពើ​ចិត្ត​។

មេគង​គ​ប៉ុ​សិ៍ មិនអាច​ទាក់ទង​សុំ​ការពន្យល់​ពី​លោក អភិបាលខេត្ត និង​លោកស្នងការ​ខេត្ត​បានទេ កាលពី​រសៀល​ថ្ងៃទី​១៦ មីនា ម្សិលមិញ​នេះ ចំណែក​មេ​រដ្ឋបាល​ព្រៃឈើ​លោក ឆេង គឹម​សុន ក៏​មិនអាច​ទាក់ទង​ឆ្លើយតប​នឹង​ព័ត៌មាន​ខាងលើនេះ​បានដែរ ។​

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ដល់​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​និង​លោក ឆេង គឹម​សុន មេ​រដ្ឋបាល​ព្រៃឈើ​ឲ្យ​ធ្វើ​ការត្រួត​ពិនិត្យមើល​ក​រ​ណី​នេះ​ជាបន្ទាន់​ផង បើ​មិន​ដូច្នេះ​ទេ ឈើ​ប្រណីត​ក្នុង​ដែន​ជម្រក​សត្វ​ឧទ្យាន​ជាតិ និង​ព្រៃ​សហគមន៍​ក្នុង​ខេត្តមណ្ឌលគិរី​នឹង​វិនាស​សាបសូន្យ​ជាមិនខាន​ឡើយ​៕ ខ រ​

For1lem buna